ចង់ដោនឡូត​វីដេអូ​ពី Instagram ចូល Camera Roll ងាយៗ

  • 2017-07-22 07:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​របៀប​ដោនឡូត​វីដេអូ​ពី Facebook ដាក់​ចូល​ក្នុង Camera Roll ងាយៗ ក្រុម​ការងារ​បាន​ធ្វើការ​បង្ហាញ​រួច​ហើយ តែ​បើ​ចង់​បាន​វីដេអូ​ពី Instagram អាន​សេចក្ដី​ណែនាំ​ខាងក្រោម។

១) វិធី​ទី ១៖

វិធី​នេះ បើ​អ្នក​ដែល​ធ្លាប់​ដោនឡូត​វីដេអូ​ពី Facebook មិន​បាច់​ដោនឡូត​ម្ដង​ទៀត​នោះ​ទេ។ យ៉ាង​ណា បើ​អ្នក​ដែល​មិន​ទាន់​មាន គ្រាន់​តែ​ចូល​ទៅ App Store-> Browser and File Managers រួច​ចុច​ពាក្យ Get ។

ជំហាន​បន្ទាប់ បើក IG បើក​វីដេអូ​ដែល​ចង់​ដោនឡូត រួច​ចុច​លើ​សញ្ញា​ចុច​បី នៅ​ខាង​លើ ជ្រើស​យក​ពាក្យ Copy Link រួច​យក Link នោះ​ទៅ Past ក្នុង​កម្មវិធី Browser and File Managers ហើយ​ចុច​ពាក្យ Download

ពេល​ដោនឡូត​រួច​ហើយ បើក​វីដេអូ​ហើយ​ចុច Open In ហើយ Save to Camera Roll ជា​ការ​ស្រេច។

២) វីធី​ទី ២៖

វិធី​នេះ រាង​ពិបាក​បន្តិច ប៉ុន្តែ​បើ​អនុវត្ត​យូរ​ទៅ​នឹង​ចាំ​ដោយ​ខ្លួន​ឯង។ អ្នក​ទាំង​អស់​គ្នា គ្រាន់​តែ​ចូល​ទៅ Safari->pickvideo.net

ជំហាន​បន្ទាប់ បើក IG បើក​វីដេអូ​ដែល​ចង់​ដោនឡូត រួច​ចុច​លើ​សញ្ញា​ចុច​បី នៅ​ខាង​លើ ជ្រើស​យក​ពាក្យ Copy Link រួច​យក Link នោះ​ទៅ Past ក្នុង​កម្មវិធី Browser and File Managers ហើយ​ចុច​ពាក្យ Download ជា​ការ​ស្រេច។

http://www.iphonehacks.com/2017/07/download-instagram-videos-to-iphone-camera-roll.html

ប្រភព៖ iphonefaq   ប្រែ​សម្រួល៖ រក្សា