អាមេរិកនឹងហាមពលរដ្ឋខ្លួន ធ្វើដំណើរទៅកាន់កូរ៉េខាងជើង
- 2017-07-21 10:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកនឹងហាមពលរដ្ឋខ្លួន ធ្វើដំណើរទៅកាន់កូរ៉េខាងជើង
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកនឹងដាក់បម្រាមហាមពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងឆាប់ៗ។ នេះបើតាមភ្នាក់ងារទេសចរណ៍បានបង្ហើបឲ្យដឹង។
ក្រុមហ៊ុនទេសចរណ៍ Koryo Tours និង Young Pioneer បានអះអាងថា បម្រាមនេះនឹងប្រកាសជាសាធារណៈនៅថ្ងៃទី ២៧ ខែកក្កដា និងចូលជាធរមាននៅថ្ងៃរយៈពេល ៣០ថ្ងៃបន្ទាប់។ ចំណែកមន្ត្រីអាមេរិកទាន់បញ្ជាក់ព័ត៌មានមួយនេះនៅឡើយទេ។
Young Pioneer Tours ជាភ្នាក់ងារទេសចរណ៍ដែលធ្លាប់បាននាំនិស្សិតអាមេរិក Otto Warmbier ទៅកាន់ប្រទេសកូរ៉េខាងជើង ក្រោយមកគាត់ត្រូវចាប់ខ្លួន ហើយកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។ ប៉ុន្តែបានដោះលែងមុនពេលកំណត់ និងត្រលប់មកសហរដ្ឋអាមេរិកទាំងអាការៈបាត់បង់ស្មារតី កាលពីខែមិថុនាកន្លងទៅ។ គាត់បានស្លាប់នៅមួយសប្ដាហ៍បន្ទាប់។
សេចក្ដីថ្លែងការរបស់ភ្នាក់ងារប្រតិបត្តិការទេសចរណ៍បានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះថា "យើងត្រូវបានគេផ្ដល់ដំណឹងថា រដ្ឋាភិបាលអាមេរិកនឹងមិនអនុញ្ញាតឲ្យពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងទៀតឡើយ"។
ទោះយ៉ាងណា ខាងភ្នាក់ងារទេសចរណ៍និយាយថា ខ្លួននៅតែនាំជនជាតិអាមេរិកទៅកាន់កូរ៉េខាងជើងដដែល រហូតបម្រាមខាងលើចូលជាធរមាន៕