ក្រុមហ៊ុន​ចិន​គ្រោង​សាង​សង់​អគារ​ខ្ពស់​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក

  • 2017-07-24 06:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អគារ​កម្ពស់ ២៥០ម៉ែត្រ
  • ទឹក​ប្រាក់ចំណាយ ៣៧៥​លាន​ដុល្លារ
  • មាន​សង់​សំណង់​ជាច្រើន​ទៀត​ជុំវិញ​អគារ​

ក្រុម​ហ៊ុន​ចិន​មួយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ហ៊ុន​ក្នុង​តំបន់​ដើម្បី​​សង់​អគារ​កប់​ពពក​ខ្ពស់​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ស្ថិត​នៅ​រដ្ឋធានី Rabat ប្រទេស​ម៉ារ៉ុក។

កិច្ច​ព្រមព្រៀង​ធ្វើ​ឡើង​នៅ​ទីក្រុង Casablanca ដោយ​ក្រុមហ៊ុន​ចិន China Railway Construction Corporation (CRCC) ​ជាមួយ​ក្រុម​ឈាន​មុខ​គេ​នៅ​ម៉ារ៉ុកTravaux Generaux de Construction de Casablanca និង​ធនាគារ​ម៉ារ៉ុក BMCE។

សំណង់​អគារ​នឹង​មាន​កម្ពស់​៥៥​ជាន់ ត្រូវ​ជា ២៥០​ម៉ែត្រ អម​ជាមួយ​ការ​រចនា​បែប​​អេកូឡូស៊ី និង​និរន្តរភាព។ គម្រោង​​ថ្មី​សន្លាង​នេះ ​ក៏​នឹង​មាន​​សង់​សំណង់​កែ​ច្នៃ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា​មហោស្រព Grand Theater of Rabat, មន្ទីរ​វប្បធម៌ Arts and Culture House និង​សារមន្ទីរ​ជា​ដើម។ ទំហំ​​ទឹក​ប្រាក់​ដែល​នឹង​ត្រូវ​ចំណាយ​គឺ​​ប្រមាណ​ ៣៧៥​លាន​ដុល្លារ​​អាមេរិក៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម