មកស្គាល់ប្រទេសទាំង៦ ប្រើ​តែ​រូប​ម្ចាស់​ក្សត្រី​​ Elizabeth លើ​ក្រដាស​ប្រាក់

  • 2017-07-24 08:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​បាន​ដឹង​រួច​មក​ហើយ​ថា ព្រះ​មហាក្សត្រី ៣ អង្គ ក្នុង​នោះ​រួម​មាន ព្រះ​មហាក្សត្រី Queen Elizabeth II របស់​ចក្រភព​អង់គ្លេស , ព្រះមហាក្សត្រិយានី Tamar of Georgia និង ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សុទ្ធតែ​បាន​បង្ហាញ​ព្រះ​កាយ​លើ​ក្រដាស​ប្រាក់​ច្រើន​ដង​បំផុត។

បើ​យោង​តាម​គេហទំព័រ Advisa បាន​រក​ឃើញ​ថា មាន​ប្រទេស​ចំនួន ១៣៧ បាន​ប្រើ​រូប​មនុស្ស​នៅ​លើ​ក្រដាស​ប្រាក់ ដោយ​ក្នុង​នោះ មានតែ ៥៤ ប្រទេស​ប៉ុណ្ណោះ បាន​ប្រើ​រូប​មនុស្ស​ស្រី។ ជា​មួយ​គ្នា​នេះ​ដែរ ប្រទេស​ចំនួន ៨៣ បាន​ប្រើ​រូប​មនុស្ស​ប្រុស​សុទ្ធ​នៅ​លើ​ក្រដាស​ប្រាក់ (រួម​ទាំង​សហរដ្ឋអាមេរិក) ខណៈ​ប្រទេស​ដែល​ប្រើ​រូប​មនុស្ស​ស្រី​សុទ្ធ​នៅ​លើ​ក្រដាស​ប្រាក់ មាន​តែ ៦ ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​ប្រទេស​ទាំង ៦ ដែល​ប្រើ​តែ​រូប​មនុស្ស​ស្រី នៅ​លើ​ក្រដាស​ប្រាក់៖

#១ ប្រទេស Belize នៅ​អាមេរិក​កណ្ដាល

#២ ប្រទេស Gibraltar (ដែន​ដី​នៅ​ក្រៅ​ចក្រភព​អង់គ្លេស)

#៣ ប្រទេស​កោះ Falkland Islands (ដែនដី​នៅ​ក្រៅ​ចក្រភព​អង់គ្លេស)

#៤ ប្រទេស​កោះ Saint Helena នៅ​មហាសមុទ្រ​អាត្លង់ទិច

#៥ ប្រទេស​កោះ Ascension Island (ស្ថិត​នៅ​ក្នុង​ប្រទេស Saint Helena) ប្រើ​ក្រដាស​ប្រាក់​ដូច ប្រទេស Saint Helena ដែរ

#៦ ប្រទេស​កោះ Tristan da Cunha (ស្ថិត​នៅ​ក្នុង​ប្រទេស Saint Helena) ប្រើ​ក្រដាស​ប្រាក់​ដូច ប្រទេស Saint Helena ដែរ

ប្រភព៖ indy100 | advisa | atsnotes | banknotes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី