ជារឿយៗ អ្នកតែងតែមានអារម្មណ៍ថា អ្នកត្រូវតែជាមនុស្សគិតច្រើន និងមានភាពតានតឹងខ្លាំង ទើបអាចទទួលបានជោគជ័យ។ ប៉ុន្តែការងារមួយចំនួន អាចឲ្យអ្នករកចំណូលបានច្រើន ដោយមិនបាច់ឈឺក្បាលឡើយ។
បើយោងតាម Monster PayRight ដែលបានវិភាគទិន្នន័យលើនិយោជកអាមេរិក ជាង ២ ០០០ នាក់ បានរកឃើញការងារមិនសូវឈឺក្បាលទាំង ១០ ដែលអាចទទួលបានប្រាក់ចំណូលខ្ពស់។
#១០ វិស្វករផ្នែកផ្សា (Welding Engineer)
- សេចក្ដីសង្ខេបការងារ៖ បង្កើតបច្ចេកទេស នីតិវិធី និងការប្រើប្រាស់ឧបករណ៍ផ្សា។ ស៊ើបអង្កេត និងកត់ត្រា ភាពអវិជ្ជមាននៃការផ្សា ដើម្បីកំណត់មូលហេតុ និងវិធានការកែតម្រូវ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០៤ ២០០ ដុល្លារអាមេរិក
#៩ វិស្វកររ៉ូបូត (Robotics Engineer)
- សេចក្ដីសង្ខេបការងារ៖ ប្រើប្រាស់ចំណេះដឹងផ្នែកវិស្វកម្ម និងវិធីសាស្ត្រក្នុងការរចនា កំណត់ សរសេរកូដ និង ធ្វើតេស្តប្រព័ន្ធរ៉ូបូត ឬកម្មវិធីពាក់ព័ន្ធ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០០ ៦០០ ដុល្លារអាមេរិក
#៨ អ្នកវិភាគប្រតិបត្តិការស្រាវជ្រាវ (Operations Research Analyst)
- សេចក្ដីសង្ខេបការងារ៖ ដឹកនាំការវិភាគលើបញ្ហា និងតម្រូវការព័ត៌មាននៃការគ្រប់គ្រង ហើយបង្កើតនូវគំរូបញ្ហា សម្រាប់ធ្វើដោះស្រាយតាមរយៈកុំព្យូទ័រ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១១១ ២០០ ដុល្លារអាមេរិក
#៧ ប្រធានផ្នែកទីផ្សារ (Marketing Manager)
- សេចក្ដីសង្ខេបការងារ៖ គ្រប់គ្រង និងសម្របសម្រួលសកម្មភាពទីផ្សារសម្រាប់អង្គភាពមួយ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០៥ ១០០ ដុល្លារអាមេរិក
#៦ ភូគព្ភវិទូ (Geologist)
- សេចក្ដីសង្ខេបការងារ៖ អនុវត្តគីមីវិទ្យា រូបវិទ្យា ជីវវិទ្យា គណិតវិទ្យា និងវិទ្យាសាស្ត្រដទៃទៀត ដើម្បីស្រាវជ្រាវ និងសិក្សាអំពីបញ្ហា និងប្រវត្តិសាស្ត្ររបស់ផែនដី។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០៦ ៩០០ ដុល្លារអាមេរិក
#៥ អ្នកបច្ចេកវិទ្យាផ្នែកអាហារ (Food Technologist)
- សេចក្ដីសង្ខេបការងារ៖ ធ្វើផែនការ និងអនុវត្តសកម្មភាពស្រាវជ្រាវ ជាមួយគោលដៅនៃការអភិវឌ្ឍន៍ផលិតផលម្ហូបអាហារថ្មី ឬកែលំអ ឬដំណើរការផលិតអាហារ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០៣ ៦០០ ដុល្លារអាមេរិក
#៤ សេដ្ឋកិច្ចវិទូ (Economist)
- សេចក្ដីសង្ខេបការងារ៖ បកស្រាយទិន្នន័យហិរញ្ញវត្ថុ និងទំនោរសេដ្ឋកិច្ច និង ស្ថិតិ ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តធ្វើផែនការអាជីវកម្ម។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១៣៣ ១០០ ដុល្លារអាមេរិក
#៣ អ្នកអភិរក្ស (Curator)
- សេចក្ដីសង្ខេបការងារ៖ សម្របសម្រួលការតាំងពិពណ៌មួយ ឬច្រើនសម្រាប់សារមន្ទីរ , សួនច្បាររុក្ខសាស្ត្រ , រុក្ខជាតិពិពណ៌ , វិចិត្រសាល , សួនសត្វ ឬស្ថាប័នស្រដៀងគ្នា។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១២៧ ៦០០ ដុល្លារអាមេរិក
#២ អ្នកវិភាគជីវវិទ្យា (Biostatistician)
- សេចក្ដីសង្ខេបការងារ៖ ប្រមូលផ្ដុំ វិភាគ និង បកស្រាយនូវពពួកទិន្នន័យជាច្រើនខុសៗគ្នា ដែលទាក់ទងនឹងការស្រាវជ្រាវជីវសាស្ត្រ ឬដំណើរការជីវសាស្ត្រ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១១៥ ៩០០ ដុល្លារអាមេរិក
#១ អ្នកគ្រប់គ្រងហានិភ័យ (Actuary)
- សេចក្ដីសង្ខេបការងារ៖ រចនាការធានារ៉ាប់រង , ហិរញ្ញវត្ថុ , ផែនការសោធន។ ប៉ាន់ស្មានដើម្បីអភិវឌ្ឍ សាកល្បង និងគ្រប់គ្រងគោលនយោបាយ។ ពន្យល់ពីលទ្ធផល និង ផ្ដល់អនុសាសន៍ដល់នាយកប្រតិបត្តិ។
- ប្រាក់ខែប្រចាំឆ្នាំជាមធ្យម៖ ១០៥ ១០០ ដុល្លារអាមេរិក
ប្រភព៖
CNBC
ប្រែសម្រួល៖ សេង ឡុង