មកស្គាល់ប្រវត្តិគ្រូបាល់ទះកម្ពុជាទៅស៊ីហ្គេម
- 2017-07-26 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រវត្តិគ្រូបាល់ទះកម្ពុជាទៅស៊ីហ្គេម
ចន្លោះមិនឃើញ
លោក គាំ ស៊ាងហ៊ីនជាគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះនៅប្រទេសម៉ាឡេស៊ី។ លោកកើតថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៧៩នៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកឈ្មោះ អ៊ុក ស៊ាងហង (ស្លាប់) និងម្តាយឈ្មោះ ឌឿក សាវឿន មេផ្ទះ។ លោកមានបងប្អូន៤នាក់ក្នុងស្រីម្នាក់ និងជាកូនទី៣។
លោកបានចូលរៀននៅសាលាបឋមសិក្សារោងចក្រ បន្តចូលសាលាភ្នំប្រុស(ជូនណាត) និងបន្តចូលរៀនវិទ្យាល័យព្រះសីហនុនៅឆ្នាំ១៩៩៧។ លោកបានចូលរៀននៅមហាវិទ្យាល័យខ្មែរជំនាន់ថ្មី និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៦។
កាលពីកុមារភាព លោកចូលលេងកីឡា និងចាប់យកកីឡាបាល់ទាត់ជាអាជីពនៅក្លឹបក្រសួងមហាផ្ទៃតាំងពីឆ្នាំ១៩៩៨។ នៅក្លឹបក្រសួងមហាផ្ទៃលោកបានជួយក្លឹបឲ្យពានរង្វាន់ និងជើងឯកថ្នាក់ជាតិជាច្រើន។ លោកបានជាប់ជម្រើសជាតិកម្ពុជានៅឆ្នាំ២០១០ ប៉ុន្តែក្នុងនាមជាកីឡាករជម្រើសជាតិ លោកពុំធ្លាប់បានតំណាងឲ្យជម្រើសជាតិចេញទៅប្រកួតនៅក្រៅប្រទេសទេ។
ផ្នែកលើទឹកចិត្តស្រលាញ់ដ៏ខ្លាំងក្លា និងចង់រួមចំណែកអភិវឌ្ឍបាល់ទះកម្ពុជាទើបលោកសម្រេចដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ លោកបានចាប់ផ្តើមដឹកនាំបង្ហាត់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៤ក្នុងនោះឆ្នាំ២០១៥បានដឹកនាំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរី ប៉ុន្តែមិនទទួលបានល្អប្រសើរឡើយគឺឈ្នះ១ប្រកួត និងចាញ់៣ប្រកួត។
នាពេលដ៏ខ្លីខាងមុខនេះ លោក គាំ ស៊ាងហ៊ីន នឹងដឹកនាំក្រុមកីឡាករបាល់ទះកម្ពុជា១២នាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី៕
ទស្សនាវីដេអូពីការរៀបរាប់របស់លោកគ្រូ គាំ ស៊ាងហ៊ីន