Zidane​ ​ដាក់​មួយ​ឃ្លា​​ អ្នក​គាំទ្រ​ ​Real​ ​បុក​ពោះ​មិន​ស្ទើរ

  • 2017-07-27 14:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក Real Madrid បាន​បញ្ជាក់​ថា​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡា​ករ​នេះ ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា​កីឡាករ​មួយ​ចំនួន​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ជើង​ឯក​អឺរ៉ុប​ ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​កីឡាករ​ប្រយុទ្ធ​មុត​ស្រួច​ទាំង​បី​ប្រចាំ​ក្លឹប​គឺ BBC ដែល​មាន​កីឡាករ​ប្រយុទ្ធ​ឆ្វេង Cristiano Ronaldo, ប្រយុទ្ធ​កណ្ដាល Karim Benzema និង​ប្រយុទ្ធ​ស្ដាំ​ ​Gareth Bale។

បុរស​សញ្ជាតិ​បារាំង​វ័យ​ ​៤៥​ ​ឆ្នាំ​រូប​នេះ​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត​មិត្តភាព​ក្នុង​លទ្ធផល​ ​៤-១​​ ​ជាមួយ​ក្លឹប​ផ្ទៃមេឃ​ ​Manchester City បាន​និយាយ​ថា "ខ្ញុំ​សង្ឃឹម​ថា​ BBC នឹង​នៅ​តែ​បន្ត​លេង​ឲ្យ​ក្លឹប​ជើង​ឯក​អឺរ៉ុប​មួយ​នេះ​បន្ត​ទៅទៀត។ ខ្ញុំ​សង្ឃឹម​ថា កីឡាករ​ដទៃ​ទៀត​ក៏​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​នៅ​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ"។

លោក​បាន​បន្ថែម​ទៀត​ថា "ប៉ុន្តែ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ​រហូត​ដល់​ថ្ងៃ​ទី៣១ ​ខែ​សីហា​ (​ថ្ងៃ​បិទ​បញ្ចប់​នៃ​រដូវ​កាល​ដោះ​ដូរ​កីឡា​ករ)"។ ពាក្យ​មួយ​ឃ្លា​ចុង​ក្រោយ​នេះ​ ​ផ្ទុះ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​នៃ​អនាគត​របស់​កីឡាករ​មួយ​ចំនួន​ជា​ពិសេស​គឺ​ ​BBC ដោយ​មាន​ពាក្យ​ច​ចាម​អារាម​ថា​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​មួយ​នេះ​កំពុង​តាម​ទិញ​យ៉ាង​ប្រកិត​នៃ​កីឡា​ករ​សញ្ជាតិ​បារាំង Kylian Mbappeរបស់ ក្លឹប​ជើង​ឯក​បារាំងMonaco​ ខណៈ​ពេល​កីឡាករ​សញ្ជាតិ​វែល Gareth Bale​ បើ​តាម Bleacher Report អាច​នឹង​ចាក​ចេញ​ទៅ​ក្លឹប​បិសាច​ក្រហម Manchester United។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​មុន BBC ​បាន​រក​គ្រាប់​បាល់​បាន​សរុប ៧០គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​សរុប ២១ដង។

តើ​អនាគត BBC នឹង​ទៅ​ជា​យ៉ាង​ណា?​ ចាំ​មើល​ទាំង​អស់​គ្នា?

ប្រភព៖ michelacosta   ប្រែសម្រួល ៖ ហ៊ីម រស្មី