U22 ​ថៃ ​ថា​មើល​ជើង​​កម្ពុជា​តាំង​ពី​១​ឆ្នាំ​មុន ដូច្នេះ​ប្រកួត​បើក​ឆាក​ត្រូវ​តែ​ឈ្នះ

  • 2017-07-28 02:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Watanya Wongopasi ​អ្នក​ចាត់ការ​ក្រុម U22 ​របស់​ថៃ ​បាន​បង្ហើប​ថា​ក្រុម​ការងារ​បាន​សិក្សា​ពី​ក្រុម​ទាំង​អស់​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នេះ​តាំង​ពី​១​ឆ្នាំ​មុន ដូច្នេះ​ការ​ប្រកួត​នៅ​ខែ​ក្រោយ​គឺ​ត្រូវ​តែ​ឈ្នះ​គ្រប់​ប្រកួត។

ក្រុមថៃហ្វឹកហាត់

ក្រុម U22 ​ថៃ​ស្ថិត​ B នៅ​ក្នុង​ពូល​ជាមួយ​ក្រុម U22 ​កម្ពុជា​រួម​ជាមួយ​ក្រុម​វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង ទីម័រខាងកើត។ ខណៈ​ដែល​ថៃ​នឹង​ត្រូវ​ប៉ះ​ក្រុម​កម្ពុជា​មុន​គេ​ ក្នុង​ការ​ប្រកួត​បើកឆាក នា​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៧។ ស្រប​ពេល​ការ​ប្រកួត​កាន់​តែ​កៀក​មក​ដល់​នេះ​ដែរ ​អ្នក​ស្រី Watanya ​បាន​និយាយ​ថា​ក្រុម​របស់​អ្នក​ស្រី​ត្រៀម​ខ្លួន​ទទួល​ជ័យជម្នះ​រួច​ហើយ ព្រោះ​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ។

“យើង​បាន​ធ្វើ​ការងារ​របស់​យើង ​និង​សិក្សា​ពី​ដៃ​គូ​ប្រកួត​ទាំង​អស់​រួច​ហើយ។ ដោយ​ក្រុម​យើង​បាន​សិក្សា​ពី​វា​អស់​រយៈ​ពេល​១​ឆ្នាំ​មក​នេះ គឺ​មើល​ឃើញ​ថា​ក្រុម​វៀតណាម​ជា​ក្រុម​ដែល​ពិបាក​យក​ឈ្នះ​ជាង​គេ។ ពួកយើង​មិន​អាច​មើល​ស្រាល​គេ​បាន​ឡើយ”។ សម្ដី​របស់​លោក​អ្នក​ស្រី Watanya។

មិន​ត្រឹម​តែ​អះអាង​ថា​នឹង​ឈ្នះ​ការ​ប្រកួត​ផ្នែក​បុរស​នេះ​ទេ ​អ្នក​ស្រី Watanya ​នៅ​បញ្ជាក់​ទៀត​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ​ដាក់​គោល​ដៅ​យក​មេដាយ​មាស​៤​ក្នុង​វិញ្ញាសា​បាល់ទាត់​នេះ ពោល​គឺ​បាល់ទាត់​ទាំង​ផ្នែក​បុរស ​ស្រ្ដី ​និង Futsal ​ផ្នែក​បុរស​និង​ស្ត្រី៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ មុន្នីរម្យ