ចែក​ឲ្យ​ដាច់​ពី​ភាព​ខុសគ្នា​រវាងអេក្រង់ LCD និង LED

  • 2017-07-29 04:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LCD (liquid crystal display) និងLED (light emitting diodes) ជា​ប្រភេទ​អេក្រង់ liquid crystal។

នៅ​ឆ្នាំ1888 liquid crystal ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​កូលេស្តេរ៉ុល​ដែល​ចំរាញ់​ពី​ផ្លែ​ការ៉ុត ដោយ​លោក  Friedrich Reinitzer អ្នក​ជំនាញ​ច្នៃ​ប្រឌិត​និង​គីមីវិទ្យា។ នៅ​ឆ្នាំ 1962 អ្នកស្រាវជ្រាវ​នៅRCA ឈ្មោះ Richard Williams បាន​បង្កើត​គំរូ​មួយ​ក្នុង​ស្រទាប់​ស្តើង​មួយ​របស់​វត្ថុ​ធាតុ liquid crystalដោយ​ប្រើ​កម្មវិធី វ៉ុល។

បើ​យោង​តាមIEEE នៅ​ចន្លោះ​ឆ្នាំ 1964 ដល់ 1968 ក្រុម​វិស្វករ និង​អ្នកវិទ្យាសាស្ត្រ ដែល​ដឹកនាំ​ដោយ​លោក George Heilmeier ជា​មួយ​លោក Louis Zanoni និង​លោក Lucian Barton បាន​បង្កើត​វិធីសាស្ត្រ​មួយ​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ពន្លឺ​ចេញ​ពី liquid crystal រួច​បង្កើត liquid crystal display ជា​លើក​ដំបូង​។តាម​រយៈ​ការងារ​របស់​ពួកគាត់ បាន​បង្កើត​រោងចក្រ​ជា​សកល​មួយ ដែល​បង្កើត​បាន LCD រាប់​លាន​គ្រឿង​។ 

ចំណែក LED ត្រូវ​បាន​បង្កើតនិង​បង្ហាញ ដោយ​លោកJames P. Mitchell នៅ​ឆ្នាំ 1977។ នៅ​ឆ្នាំ​ដដែល​នេះ ត្រូវ​បាន​រចនា​ដោយ​មាន​តែ​មួយ​ពណ៌​ប៉ុណ្ណោះ​។ LED ពណ៌ខៀវ​បាន​បំពេញ បណ្តុំ​បី​ពណ៌​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ​។ អេក្រង់​ធំៗ ប្រើ diode ពន្លឺ​កម្រិត​ខ្ពស់ ដើម្បី​បង្កើត​ពណ៌​បាន​ច្រើន​។ 

ប្រភេទ​អេក្រង់​ទាំង​ពីរ​មាន​បច្ចេកវិទ្យា​ដូច​គ្នា ដែល​មាន​ពីរ​ស្រទាប់​នៃ polarized glass ដែល​ជា liquid crystals សម្រាប់​ពន្លឺ ឆ្លង​កាត់ និង​ទប់​ពន្លឺ​។ LCD ប្រើប្រាស់​ពន្លឺ fluorescent ខណៈ LED ប្រើប្រាស់​ពន្លឺ emitting diodes។

ពន្លឺ fluorescent សម្រាប់ LCD មាន​នៅ​ខាងក្រោយ​អេក្រង់ ខណៈ LED មាន​ពន្លឺ emitting diodes អាច​មាន​ទាំង​ខាងក្រោយ​អេក្រង់ ឬ​ជុំវិញ​គែម​អេក្រង់​។ អេក្រង់ LED មាន​រាង​ស្តើង​ជាង LCD, ដំណើរការ​ថាមពល​បាន​ល្អ និង​អាច​ផ្តល់​នូវ​រូបភាព​ច្បាស់​ល្អ​ជាង LCD ដោយសារ LED មាន color wheel ឬ ពន្លឺ RGB-colored ដែល​ផលិត​ពណ៌​បាន​ច្បាស់​ល្អ​។

ម្យ៉ាង​ទៀតពន្លឺ emitting diodes អាចdim (ងងឹត​បន្តិច​)។ សមត្ថភាព dim នៅ​លើ​ពន្លឺ​ខាងក្រោយ​ក្នុង LED  អាច​អោយ​រូបភាព​បង្ហាញ​ពណ៌​ខ្មៅ​ពិត​ប្រាកដ ដោយ​មាន​ពន្លឺ​ពណ៌​ខ្មៅ និង​រារាំង​ពន្លឺ​ផ្សេង​ទៀត ពី​ការ​ឆ្លងកាត់ panel។ 

https://www.thoughtco.com/liquid-crystal-display-history-lcd-1992078

ប្រភព៖ Wikipedia | thoughtcatalog | electronics.howstuffworks   ប្រែសម្រួល​៖ ប៊ុន ធឿន