គីម ជុងអ៊ុន៖ កូរ៉េខាងជើង អាច​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក​ទាំង​មូល

  • 2017-07-29 05:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​ដោយ​ជោគ​ជ័យ​កាល​ពី​យប់មិញ មេដឹកនាំ​វ័យ​ក្មេង គីម ជុងអ៊ុន បាន​និយាយ​ថា កូរ៉េខាងជើង​មាន​សមត្ថភាព​វាយ​ប្រហារ​គ្រប់​គោល​ដៅ​លើ​ទឹក​ដី​អាមេរិក​ទាំង​មូល។

មីស៊ីល​ដែល​កូរ៉េខាងជើង​ធ្វើ​តេស្ត​កាល​ពី​យប់​មិញ ជា​ប្រភេទ​មីស៊ីល​បាលិស្ទីក​អន្តរទ្វីប Hwasong 14 ​បាញ់​ចេញ​ពី​តំបន់​ភាគ​ខាងជើង ខេត្ត Jangang និង​​ហោះ​​ធ្លាក់​នៅ​ក្នុង​ដែន​សមុទ្រ​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន។ មីស៊ីល​នេះ ហោះ​ដល់​រយៈ​កម្ពស់ ៣៧២៤គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​ត្រឹម​ជាង ៤៧​នាទី។

​​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​បញ្ជាក់​ថា មេដឹកនាំ​វ័យ ៣៣​ឆ្នាំ គីម ជុងអ៊ុន បាន​និយាយ​ដោយ​មោទនភាព​ថា ការ​ធ្វើ​តេស្ត​អាច​បង្ហាញ​ឲ្យ​ឃើញ ដែន​ដី​អាមេរិក​ទាំង​មូល​ស្ថិត​ក្រោម​រយៈ​ចម្ងាយ​ដែល​កូរ៉េខាងជើង​អាច​វាយ​ប្រហារ​បាន​គ្រប់​ពេល។

យ៉ាង​នេះ​ក្ដី ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ចំអក​ថា វា​គ្រាន់​តែ​ជា​សកម្មភាព​ប្រថុយ​គ្រោះ​ថ្នាក់​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ។ ចំណែក​ឯ​ចិន​វិញ ក៏​មិន​គិត​ថា​នោះ​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​ដើម្បី​កំញើញ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​មហាយក្ស​អាស៊ី​មួយ​នេះ បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​កុំ​បន្ថែម​ភាព​តាន​តឹង៕

ការ​ប៉ាន់ស្មាន​រយៈចម្ងាយ​មីស៊ីល​កូរ៉េខាងជើង

​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ គង់ វិសាល