ផ្អើល!! បុរសវៀតណាមម្នាក់ត្រូវចាប់ខ្លួន ក្រោយបំផុសបំផុលកម្មវិធីសប្បុរសធម៌ដ៏អសីលធម៌បំផុត

  • 2017-07-31 13:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសអាយុ ៣០ឆ្នាំម្នាក់ ឈ្មោះ Nguyen Kim Anh ត្រូវបានចាប់ខ្លួន បន្ទាប់ពីបុរសសញ្ជាតិវៀតណាមរូបនេះ បានប្រកូកប្រកាសពាក្យចចាមអារាមគ្មានការពិតអំពី ពិធីបុណ្យច្របាច់សុដន់នារីដើម្បីប្រមូលលុយអង្គាសជួយជនពិការ។ រឿងរ៉ាវនេះបានកើតនៅទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម។

ជនអគតិមួយនេះ បានផ្សព្វផ្សាយព័ត៌មានអំពីពិធីចាប់សុដន់នេះ លើទំព័រ Facebookរបស់ខ្លួន ដោយ​បញ្ជាក់ថា កម្មវិធីសប្បុរសដ៏សែនចម្លែកនេះ នឹងធ្វើឡើងពីថ្ងៃ ១៥ ដល់៣០ សីហា ខាងមុខនេះ នៅសួនច្បារមួយកន្លែង ក្នុងទីក្រុង Da Nang នេះ ដោយចូលរួមដោយស្រីស្អាតៗ មិនស្លៀកអាវក្នុង ហើយអ្នកចូលរួមត្រូវបង់ ៥០០០០ ដុង ឬ ២,២ ដុល្លារ ក្នុងការច្របាច់ម្តង។

បុរសវៀតណាមខិលខូចរូបនេះ ត្រូវបានពិន័យជាប្រាក់ ៥លានដុង ឬ ២២០ដុល្លារ ពីបទរំលោភច្បាប់ទូរគមនាគមន៍របស់វៀតណាម នេះបើតាមសំដីអជ្ញាធរមូលដ្ឋាន ៕

ប្រភព៖ tuoitrenews   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី