តិចនិកថតរូបក្រោមទឹក ដែលគ្រប់គ្នាគួរដឹង
- 2017-08-03 04:52:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកថតរូបក្រោមទឹក ដែលគ្រប់គ្នាគួរដឹង
ចន្លោះមិនឃើញ
ទិដ្ឋភាពក្រោមផ្ទៃទឹក ជាពិសេសសមុទ្រពិតជាស្រស់ស្អាតជាមួយពណ៌ដ៏សម្បូរបែប និងជីវចម្រុះនានាដែលអាចធ្វើឲ្យអ្នកទស្សនាបានឃើញហើយចង់ឃើញទៀត។ ដូចនេះ Sabay ក៏សូមបង្ហាញតិចនិកមួយចំនួនសម្រាប់ប្រិយមិត្តយកទៅថតរូបភាពក្រោមទឹកបានយ៉ាងទាក់ទាញ។
១) ស្ថានភាពក្នុងផ្ទៃទឹក
កត្តាសំខាន់ក្នុងការថតរូបក្រោមទឹក គឺមានអារម្មណ៍ល្អជាមួយនឹងទីតាំងនោះ។ អ្នកគួរចេះហែលទឹកបាន ដើម្បីអាចរក្សាលំនឹងនៃការថតរូប និងចំគោលដៅ។ លើសពីនេះក៏គួរតែប្រើប្រាស់ខ្យល់អុកស៊ីហ្សែន ជាមួយនឹងខោអាវហែលទឹកមួយឈុតតែម្ដង ដែលងាយស្រួលឲ្យអ្នកចំណាយពេលនឹងទិដ្ឋភាពបានយូរដែលអាចផ្ដិតយករូបភាពបានល្អ។ ម្យ៉ាងទៀត ភាគច្រើនរូបភាពល្អៗត្រូវបានថត នៅកៀកនឹងផ្ទៃទឹកខាងលើ ដែលមានពន្លឺល្អ។
២) យល់ពីជីវចម្រុះក្នុងទឹក
ដើម្បីផ្ដិតរូបភាពបានល្អ អ្នកត្រូវតែដឹងអំពីរបស់ដែលត្រូវថតក្នុងសមុទ្រជាចាំបាច់ ឧទាហរណ៍ តើអ្វីដែលអ្នកនឹងថត? តើវាមានគ្រោះថ្នាក់ឬអត់? ការដឹងអំពីឥរិយាបថរបស់ត្រីក៏អាចឲ្យអ្នកត្រៀមខ្លួនសម្រាប់ផ្ដិតយកទិដ្ឋភាពល្អបានផងដែរ។ ពណ៌របស់ត្រី ឬផ្ទាំងថ្មក៏សំខាន់ដែរ ដែលធ្វើឲ្យអ្នកកំណត់ Settings បានកាន់តែល្អ។
៣) ជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ
កាមេរ៉ាសម្រាប់ថតរូបជាមួយ Waterproof case និងកាមេរ៉ា DSLR ក្នុងទឹកបំពាក់ជាមួយ external strobe។ អ្នកអាចរីករាយនឹងការថតរូបបានល្អជាមួយនឹងកន្លែងដែលមានពន្លឺច្រើន។ ចំណុចមិនសូវល្អត្រង់ថាពន្លឺជំនួយបំពាក់លើតួខ្លួនកាមេរ៉ាដែលពិបាកកាន់ថតព្រមទាំងពិបាកកំណត់ Exposure ឲ្យបានត្រឹមត្រូវណាស់។
អ្នកថតរូបអាជីពភាគច្រើនប្រើ DSLR ដែលងាយស្រួលគ្រប់គ្រងលើប្រព័ន្ធដោយសារអ្នកអាចកំណត់ Aperture និងល្បឿនបានល្អអាស្រ័យលើស្ថានភាព។ វាងាយស្រួលក្នុងការតម្រង់ strobe តាមដែលអ្នកត្រូវការ ប៉ុន្តែប្រព័ន្ធវាអាចពិបាកក្នុងការគ្រប់គ្រង ហើយមានតម្លៃថ្លៃថែមទៀត។
៤) ចេះប្រើ Basic Settings
ទាំងនេះជាកាមេរ៉ា Settings មួយចំនួនដែលជួយធ្វើឲ្យរូបភាពក្រោមផ្ទៃទឹកអាចផលិតបានល្អ ៖ White balance: អ្នកគួរប្រើ Daylight mode ជាពិសេសពេលអ្នកប្រើ Flash ISO: រក្សា ISO ទាបអាច ១០០ ឬ២០០ Aperture: អាស្រ័យលើជម្រៅអ្នកមុជចូល ដែលភាគច្រើនអ្នកអាចកំណត់ F8 និង F16 ដែលទទួលបាន Depth of field បានយ៉ាងល្អ។ Speed: ការកំណត់ Exposure ឲ្យបានត្រឹមត្រូវមានផលល្អចំពោះរូបភាព។ ប្រសិនបើអ្នកចង់ថតរូបបានច្បាស់ល្អ អ្នកអាចប្រើ Shutter speed 1/125 ឬ 1/250 ហើយប្រសិនបើអ្នកចង់បានរូបភាព Motion អាចប្រើ Shutter speed 1/15 ឬតិចជាងនេះ។ Focus: អ្នកអាចប្រើប្រាស់ Autofocus
៥) ប្រើពន្លឺដែលមានស្រាប់
Flash មិនមែនសុទ្ធតែជាដំណោះស្រាយនោះទេ ដោយអ្នកត្រូវការកំណត់ Exposure ឲ្យបានត្រឹមត្រូវទៀត។ ប្រសិនបើអ្នកចង់បានរូបភាពប្រភេទ Silhouettes អាចកំណត់ F-stop យ៉ាងហោចណាស់ ១ ហើយប្រសិនបើអ្នកចង់បានកាំរស្មីពន្លឺចាំងចូលទឹក អាចប្រើប្រាស់ Shutter speed 1/250 ឬខ្ពស់ជាងនេះ។
៦) ប្រើពន្លឺ Flash
ប្រើប្រាស់ Strobe ក្រោមផ្ទៃទឹកនឹងជួយបង្ហាញនូវជីវចម្រុះបានច្បាស់ល្អ។ អ្នកមុជកាន់តែជ្រៅ មានពន្លឺកាន់តែតិចដែលមានសារៈសំខាន់ក្នុងការប្រើ Flash ដែលវានឹងជួយបង្ហាញនូវពណ៌យ៉ាងល្អអស្ចារ្យលើត្រី និងថ្មប៉ប្រះទឹក។ កុំភ្លេចថា Flash គ្រាន់តែជាប្រភពពន្លឺជំនួយប៉ុណ្ណោះ ដែលអ្នកត្រូវប្រើប្រាស់ឲ្យបានល្អ ដែលពន្លឺចូលក្នុង Frame ហើយធ្វើឲ្យអាចឃើញទឹកមានពណ៌ខៀវ និងជីវចម្រុះផ្សេងទៀតបានច្បាស់។ អ្នកគួរកំណត់ Strobe អាស្រ័យលើ Subject ដែលពេលថតត្រីនៅជិត គួរប្រើប្រាស់ Strobe តែ 1/2ឬ 1/4 ។
៧) ជ្រើសរើសអាងហែលទឹកដើម្បីសាកល្បង
មុនពេលអ្នកទៅថតរូបក្នុងមហាសមុទ្រ អ្នកគួរសាកល្បងក្នុងអាងហែលទឹកជាមួយនឹង Settings បច្ចេកទេសថ្មី និងប្រាកដពីឧបករណ៍អ្នកដំណើរការល្អនៅក្រោមទឹកនោះ។ អ្នកក៏អាចអនុវត្តដោយថតរូបគ្រួសារជាដើមកំឡុងពេលពួកគេហែល។
៨) យល់ពីគោលការណ៍របស់ Composition
ការថតរូបក្រោមផ្ទៃទឹក ក៏ដូចជាការថតរូបធម្មតាដែរ ដែលត្រូវការអនុវត្តតាមគោលការណ៍ដូចគ្នា។ អ្នកថតរូបក្នុងទឹកមិនប្រាកដថា ផលិតរូបភាពចេញមកល្អនោះទេ ដែលអ្នកគួរសិក្សា និងអនុវត្តនូវគោលការណ៍របស់ Composition រួមមាន Rule of thirds, Framing, Leading line និងការផ្លាស់ប្ដូរទីតាំងនានា។
៩) សាកល្បងជាមួយ Macro
ការថតរូប Macro ធ្វើឲ្យអ្នកផ្ដោតសំខាន់លើភាពលំអិតលើរូបភាព ជៀសជាងទិដ្ឋភាពក្រោមទឹកទាំងស្រុង។ អ្នកត្រូវការឧបករណ៍ពិសេសរួមមាន Macro lens ដើម្បីថតរូបប្រភេទនេះ ហើយគួរដាក់ Strobe តម្រង់នៅជិតនឹង Subject និងកំណត់ Manual Focus។ ការថតរូបប្រភេទ Macro ល្អបំផុតនៅពេលយប់ ដែលជាពេលសត្វចេញមកក្រៅច្រើន។
១០) សាកល្បងជាមួយ Wide Angle (មុំធំទូលាយ)
ប្រសិនបើអ្នកចង់បង្ហាញនូវភាពដ៏អស្ចារ្យរបស់ធម្មជាតិក្រោមផ្ទៃទឹក Wide Angle ជាវិធីដ៏ល្អជារួមកាន់តែធំទូលាយកាន់តែល្អ។ Wide-angle lens មានចន្លោះពី ១០mm ទៅ ២៤mm ទាំងប្រភេទ Zoom lens ឬ Prime lens។ កាមេរ៉ា Non-full-frame ដែលមាន ២៤mm តាមពិតស្ទើរតែស្មើ ៤០mm ដែលមិនសូវល្អសម្រាប់ការថតរូបក្រោមទឹកនោះទេ។ ដោយប្រើប្រាស់ Wide angles អ្នកត្រូវទៅជិតនឹង Subject ដើម្បីបំពេញ Frame និងអាចឲ្យពន្លឺជំនួយជះដល់ Subject បានល្អ។ Wide Angle ជាវិធីល្អបំផុតសម្រាប់បង្ហាញពីសារពាង្គកាយក្នុងប្រព័ន្ធអេកូ។
១១) រីករាយនឹងបទពិសោធន៍ថ្មី
ចងចាំថា អ្នកមិនមែនមុជទឹកដើម្បីតែថតរូបនោះទេ គឺត្រូវតែពេញចិត្តនឹងទិដ្ឋភាពក្រោមផ្ទៃទឹក ហើយចង់ចែករំលែកទិដ្ឋភាពទាំងអស់នេះទៅកាន់អ្នកដទៃ។ ប្រសិនបើអ្នកប្រកាន់គោលការណ៍នេះ រូបភាពរបស់អ្នកនឹងមើលទៅទាក់ទាញ និងរស់រវើក។ ការថតរូបជាការផលិតនូវបទពិសោធន៍ ហើយពេលអ្នកពេញចិត្តនឹងបទពិសោធន៍ទាំងនោះរូបភាពក៏ល្អតាមនោះដែរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖