ផ្លូវការ! Neymar ចុះហត្ថលេខាជាមួយ PSG ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក

  • 2017-08-03 22:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បានចុះហត្ថលេខាយក Neymar ពី Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ឬ២០០លានផោនកាលពីប៉ុន្មានម៉ោងមុននេះ។

ការចុះហត្ថលេខាខាងលើបានវ៉ាដាច់កំណត់ត្រាចាស់របស់ Paul Pogba ដែលផ្ទេរពី Juventus ទៅ Manchester United ក្នុងតម្លៃ៨៩លានផោន កាលពីរដូវកាលមុន។ Neymar នឹងទទួលថ្លៃនឿយហាត់ ៤៥លានអឺរ៉ូក្នុងមួយឆ្នាំ ឬ ៨៦៥០០០អឺរ៉ូក្នុងមួយសប្ដាហ៍។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលបានចុះហត្ថលេខាកុងត្រារយ:ពេល៥ឆ្នាំ ធ្វើឲ្យក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសត្រូវចំណាយសរុបលើរូបគេប្រមាណ៤០០លានផោន សម្រាប់ក្លឹប Barca និង សាមីខ្លួន។

Paris នឹងរៀបចំសន្និសីទសារព័ត៌មានជុំវិញការផ្ទេរ Neymar នៅថ្ងៃសុក្រនេះហើយគ្រោងបង្ហាញមុខសមាជិកថ្មីដល់អ្នកគាំទ្រនៅប្រកួតបើករដូវកាល ដែលពួកគេត្រូវលេងទល់ Amiens នៅថ្ងៃសៅរ៍៕

#BemvindoNeymarJR

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន