ម្ចាស់អាវលេខ១០ នៅ PSG ព្រមប្រគល់លេខឲ្យ Neymar ដោយសារ...
- 2017-08-04 01:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់អាវលេខ១០ នៅ PSG ព្រមប្រគល់លេខឲ្យ Neymar ដោយសារ...
ចន្លោះមិនឃើញ
Javier Pastore ម្ចាស់អាវលេខ១០នៅ Paris Saint-Germain នឹងប្រគល់លេខរបស់ខ្លួនឲ្យទៅ Neymar ដែលទើបផ្ទេរទៅក្របខ័ណ្ឌកំពូលបារាំងជាផ្លូវការ។
ការស្ម័គ្រចិត្តប្ដូរលេខអាវរបស់ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនដោយសាររូបគេចង់ផ្ដល់កាដូមួយជាការស្វាគមន៍និងចង់ធ្វើឲ្យមិត្តរួមក្រុមថ្មីសប្បាយចិត្ត។ មូលហេតុដាច់ដោយឡែកមួយទៀតគឺលេខ១០ ជាលេខរបស់ Neymar នៅជម្រើសជាតិប្រេស៊ីល ហើយការពាក់លេខ១១ នៅ Barcelona កន្លងទៅព្រោះលេខ១០ ជារបស់ Messi។
Pastore បាននិយាយថា៖"ខ្ញុំឲ្យលេខទៅ Neymar ដើម្បីស្វាគមន៍ និងឲ្យគេមានអារម្មណ៍កក់ក្ដៅ។ ខ្ញុំនឹងលះបង់ការគាំទ្រគ្រប់យ៉ាង ដើម្បីឲ្យពួកយើងអាចឈ្នះពាន Champions League ទាំងអស់គ្នា"។ គួររម្លឹកថា លេខ១០ នៅPSGពីមុនគឺកាន់កាប់ដោយ Zlatan Ibrahimovic ហើយក្រោយមកធ្លាក់ទៅលើ Pastore៕