អវសាន​របស់​ MSN បន្សល់​ទុក​នូវ​គ្រាប់​បាល់​៣៦៤​គ្រាប់​

  • 2017-08-04 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ​៣​រូប​​របស់​ Barcelona មាន​ Messi, Suarez និង​ Neymar ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា MSN បាន​ចាប់​កំណើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ គឺ​នៅ​ពេល​ដែល​ Suarez ផ្ទេរ​ពី​ Liverpool ទៅ​កាន់​ទឹកដី​ Nou Camp។

MSN ត្រូវ​ពិភព​បាល់ទាត់​ចាត់​ទុក​ថា​ជា​ក្រុម​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​នៅ​លើ​ពិភព​លោក​ ក្នុង​នោះ​ពួក​គេ​ទាំង​បី​​បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Barcelona សរុប​ចូល​គ្នា​ប្រមាណ​ ៣៦៤​គ្រាប់​ត្រឹម​រយៈ​ពេល​៣​ឆ្នាំ​ប៉ុណ្ណោះ។ ៣៦៤​គ្រាប់​នោះ​មាន​ដូចជា Messi ១៥២​គ្រាប់, Suarez ១២១គ្រាប់​ និង​ Neymar ចំនួន៩០។

ដោយសារ​តែ​កម្លាំង​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​ MSN បាន​ជួយ​ Barca ឈ្នះ​ពាន​ធំៗ​ជាច្រើន​ក្នុង​នោះ​មាន​ La Liga ២ដង, Copa del Rey ៣ដង, Champions League ម្ដង​, Super Cup ម្ដង និង​ FIFA Club World Cup ម្ដង។

យ៉ាង​ណា​ក៏​ដោយ​ MSN បាន​ឈាន​ដល់​ទី​អវសាន​ត្រឹម​ឆ្នាំ​២០១៧​នេះ​ ក្រោយ​ពេល​ដែល​ Neymar ​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain ក្នុង​តម្លៃ​​បំបែក​កំណត់ត្រា​ពិភព​លោក ២២២​លាន​អឺរ៉ូ​៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី