ព្រះរាជទាយាទវ័យក្មេង អារ៉ាប៊ីសាអ៊ូឌីត នឹងរាជានុញ្ញាតឲ្យស្រីៗស្លៀក Bikini នៅតំបន់ឆ្នេរ
- 2017-08-06 06:13:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះរាជទាយាទវ័យក្មេង អារ៉ាប៊ីសាអ៊ូឌីត នឹងរាជានុញ្ញាតឲ្យស្រីៗស្លៀក Bikini នៅតំបន់ឆ្នេរ
ចន្លោះមិនឃើញ
ស្ដេចស្នងរាជរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសផែនការសម្រាប់រមណីយដ្ឋានឆ្នេរដែលនឹងកំណត់មានច្បាប់ពិសេសអាចអនុញ្ញាតឲ្យស្រីៗស្លៀកឈុតប៊ីគីនីជំនួសការទទូរស្បៃរបស់ពួកគេ។ នេះបើតាមសារព័ត៌មាន The Telegraph។
ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសស្ដេចប្រេង ទ្រង់ឈ្វេងយល់ថាភ្ញៀវទេសចរបរទេសទំនងជាមិនចូលមកលេងឆ្នេរដែលស្រីៗឃ្លុំមុខជិតនោះឡើយ ហើយនេះជាផែនការពិពិធកម្ម (ចម្រុះ) សេដ្ឋកិច្ចរបស់រាជទាយាទវ័យក្មេង ដែលមិនចង់ឲ្យសេដ្ឋកិច្ចជាតិពឹងផ្អែកទាំងស្រុងទៅលើប្រេងឡើយ បើទោះជាពិភពអារ៉ាបមានច្បាប់តឹងរឹងលើស្ត្រីក៏ដោយ។
ប្រភពបន្តថា រមណីយដ្ឋានប្រណីត ដែលមានឈ្មោះថា Red Sea beach (ឆ្នេរសមុទ្រក្រហម) នឹងលាតសន្ធឹងនៅឆ្នេរសមុទ្រភាគពាយ័ព្យ ហើយការសាងសង់នឹងចាប់ផ្ដើមនៅឆ្នាំ ២០១៩ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដែលគេសង្ឃឹមថានឹងមានភ្ញៀវទេសចរ ១ លាននាក់ ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។
បើតាមច្បាប់ដ៏តឹងរឹងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្រា និងគ្រឿងស្រវឹងត្រូវបានហាមឃាត់ហើយគេមិនច្បាស់ទេ ថាតើវានឹងត្រូវបានអនុញ្ញាតនៅលើរមណីយដ្ឋាននោះ ឬអត់។
ច្បាប់ចម្លែក និងរឹតត្បិតបំផុតមួយទៀតរបស់ប្រទេសអារ៉ាប់នេះ គឺហាមឃាត់មិនឲ្យស្ត្រីបើកបរ និង មិនអាចធ្វើដំណើរដោយគ្មានការអនុញ្ញាតពីសាច់ញាតិបុរស។ កាលពីខែមុន ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារស្លៀកសំពត់ខ្លីដើរនៅក្នុងភូមិរហោស្ថានមួយ៕