មក​ទស្សនា​រូបថត​ស្អាតៗ​ ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ ​១០​

  • 2017-08-06 07:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបថត​ចំនួន​ ​២៣០​ ​សន្លឹក​ ​ក្នុង​ចំណោម​រូប​ថត​ជាង​ ​១​ ​ម៉ឺន​ប៉ុស្តិ៍​ពី​ការ​ដាក់ពាក្យ​ ​របស់​អ្នក​ថតរូប​ចំនួន ​ ​១៣៦​ ​រូប​ ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ​១០​ ​រួម​មាន​កម្ពុជា​ផង​ដែរ​ ​ត្រូវ​​បាន​ជ្រើសរើស​ ​ហើយ​រូប​ទាំង​នោះ​ ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​តាម​ដង​ផ្លូវ​នានា​ ​ក្នុង​ទីក្រុង​ហាណូយ​ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​ ​រហូត​ដល់​ថ្ងៃ​សុក្រ​អាទិត្យក្រោយ​ ​ដើម្បី​រំលឹក​ខួប​ ​៥០​ ​ឆ្នាំ​របស់​អាស៊ាន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ ​ខែ​សីហា​ ​ឆ្នាំ​​​១៩៦៧។

​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម​ Tuoi Tre News​ ​សរសេរ​ថា​ ​រូប​ថត​​ទាំងនោះ​ត្រូវ​តែ​ផ្សាយ​អំពី អាស៊ាន​ ​និង​​ជីវភាព​ប្រជាជន​របស់​ពួកគេ​ ​ហើយ​មាន​តែ​ស្នា​ដៃ​ល្អ​ឯក​ចំនួន​ ​១០​ ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រគល់​ពានរង្វាន់​ ​ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ទេ​ថា​ ​រង្វាន់​នោះ​មាន​អ្វី​ខ្លះ?​​

​​ខាង​ក្រោម​នេះ​ ​គឺជា​ស្នា​ដៃ​ខ្លះ​ៗ​ ​តើ​ប្រិយមិត្ត​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ?

ពិធី​បុណ្យ​បង្ហោះ​គោម​ ​ប្រទេស​ថៃ
អាគារ​ ​Marina Bay Sands​ ​ប្រទេស​សិង្ហបុរី
ពិធីបុណ្យ​ ​Dinagyang​ ​ប្រទេស​ហ្វីលីពីន
វត្ត​ ​Kyaiktiyo​ ​ប្រទេស​មីយ៉ាន់ម៉ា
ពិធី​បុណ្យ​ជាតិ​ ​ប្រទេស​ម៉ាឡេស៊ី
Pha That Luang​ ​សក្យមុនីចេតិយ​ព្រះ​ពុទ្ធ​ក្នុង​ប្រទេស​ឡាវ
ពិធី​បុណ្យ​ប្រណាំង​គោ​ ​ប្រទេស​ឥណ្ឌូណេស៊ី
ប្រាសាទ​អង្គរ​វត្ត ប្រទេស​កម្ពុជា
Sultan Omar Ali Saifuddin Mosque​ ​ព្រះវិហារ​សាសនា​ឥស្លាម​ក្នុង​ប្រទេស​ប្រ៊ុយណេ

ប្រភព៖ tuoitrenews   ប្រែសម្រួល​ ​៖ សុខ លាងហ៊ត

អត្ថបទថ្មី