សៀវភៅល្អបំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៧
- 2017-08-07 01:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវភៅល្អបំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ខាងក្រោមនេះ គឺជាសៀវភៅ ១០ ក្បាលដែល Amazon គិតថាល្អបំផុតប្រចាំឆ្នាំ ដោយភាគច្រើនសុទ្ធសឹងជាសៀវភៅប្រលោមលោក។ ប៉ុន្តែគេហទំព័រនេះមិនបានបញ្ជាក់ទេថា គេឈរលើមូលដ្ឋានអ្វីទើបហ៊ានអះអាងបែបនេះ។
១០. The Ministry of Utmost Happiness ប្រលោមលោកនិពន្ធដោយ Arundhati Roy
វាគឺជារឿងរ៉ាវដ៏គួរឲ្យស្ញប់ស្ញែង និងចាប់អារម្មណ៍នៃជីវិតដ៏អភិនីហារ សោកនាដកម្ម និងប៉ះប៉ូវវិញដោយសេចក្ដីស្រឡាញ់។
៩. Killers of the Flower Moon: The Osage Murders and the Birth of the FBI និពន្ធដោយ David Grann
ជារឿងរ៉ាវបែបស៊ើបអង្កេត ឃាតកម្ម ត្រលប់ទៅកាន់ឆ្នាំ ១៩២០ និងបង្ហាញពីការខ្សឹកខ្សួល និងភាពអមនុស្សធម៌របស់មនុស្សនៅក្នុងសង្គមដែលបញ្ហាទាំងនេះនៅតែបន្តមានក្នុងពេលបច្ចុប្បន្ន។
៨. Beartown ប្រលោមលោកនិពន្ធដោយ Fredrik Backman
ប្រលោមលោក អំពីទីក្រុងតូចមួយ ដែលឈ្លក់វង្វេងនឹងល្បែងកីឡា Hockey ហើយនាំឲ្យភាពស្មោះត្រង់ និងក្ដីសង្ឃឹមកាន់តែរួមតូចដោយសារឧក្រិដ្ឋកម្ម។
៧. Exit West ប្រលោមលោកនិពន្ធដោយ Mohsin Hamid
ជារឿងរ៉ាវបង្ហាញពីគូស្នេហ៍វ័យក្មេងបានរត់គេចខ្លួនពីប្រទេសនៅមជ្ឈិមបូព៌ា ដែលហែកហួរដោយសង្គ្រាមដើម្បីស្វែងរកសុវត្ថិភាពនៅលោកខាងលិច ក្នុងនាមជាជនភៀសខ្លួន។
៦. Priestdaddy និពន្ធដោយ Patricia Lockwood
ជារឿងរ៉ាវរំលឹកអំពីអនុស្សាវរីយ៍របស់ក្មេងស្រីម្នាក់ អំពីការចិញ្ចឹមបីបាច់ថែរក្សាពេលនាងនៅតូច នៅពេលដែលឪពុកម្ដាយរបស់នាង ផ្ដោតតែការងារពួកគេរៀងៗខ្លួន។
៥. You Don't Have to Say You Love Me និពន្ធដោយ Sherman Alexie
ជារឿងរ៉ាវនៃការចងចាំរបស់គ្រួសារមួយ មានទាំងកំប្លែង ភាពចម្រូងចម្រាស់ និងបញ្ហាចាក់ស្រេះ ពីការគាបសង្កត់ និងអំពើហិង្សាដែលទទួលរងដោយសហគមន៍ឥណ្ឌាអាមេរិច។
៤. Lincoln in the Bardo ប្រលោមលោកនិពន្ធដោយ George Saunders
ជារឿងរ៉ាវបែបប្រវត្តិសាស្ត្រត្រលប់ទៅកាន់ឆ្នាំ ១៨៦២ នៅទីបញ្ចុះសពកូនប្រុសសំណប់អតីតប្រធានាធិបតី Lincoln ដែលនឹងធ្វើឲ្យអ្នកសើចរហូតដល់ហូរទឹកភ្នែក។
៣. The Impossible Fortress ប្រលោមលោក និពន្ធដោយ Jason Rekulak
រឿងរ៉ាវចម្លែកអស្ចារ្យដែលកើតឡើងនៅក្នុងលិខិតស្នេហានាឆ្នាំ ១៩៨០។ វាជាសៀវភៅមួយក្នុងចំណោមសៀវភៅកម្រ និងពិសេសនៅពេលអ្នកអានវាចប់អ្នកនឹងចង់ឲ្យមិត្តភ័ក្ដិរបស់អ្នកទាំងអស់អានវាភ្លាម។
២. Hunger: A Memoir of (My) Body និពន្ធដោយ Roxane Gay
ជាស្នាដៃមួយទៀតរបស់អ្នកនិពន្ធសៀវភៅ លក់ដាច់បំផុតគឺរឿង "Bad Feminist" សរសេរពីការចងចាំរបស់ខ្លួនដោយស្មោះត្រង់ និងក្លាហានរៀបរាប់ពីមូលហេតុដែលនាំឲ្យមានការរំលោភផ្លូវភេទកុមារ ជាងនេះទៅទៀតសៀវភៅនេះនឹងជំរុញឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះអ្នកដទៃ។
១. Homo Deus: A Brief History of Tomorrow និពន្ធដោយ Yuval Noah Harari
ជាមួយនឹង "Homo Deus" អ្នកនិពន្ធ Yuval ភ្ជាប់ការសរសេរនេះទៅនឹងសៀវភៅលក់ដាច់បំផុតរបស់គាត់ "Sapiens" ដែលបានប្រមើលមើលប្រវត្តិសាស្ត្រមនុស្សជាតិ ៧០ ម៉ឺនឆ្នាំមុន៕