ធ្លាប់​ឆ្ងល់​ទេ​ ​អ្វី​ទៅ​ជា​ ​Body Only?

  • 2017-08-08 02:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​កាមេរ៉ា​ផ្ទុក​នូវ​ ​Controls​ ​(ប៊ូតុង​ ​និង​ ​Dials),​ ​អេក្រង់​ ​LCD,​ ​Internal image sensor​ ​និង​សមាសធាតុ​ដទៃ​ទៀត​ដែល​ត្រូវការ​សម្រាប់​ថត​រូបភាព។ កាមេរ៉ា​ប្រភេទ​ ​DSLR​ ​ឬ​ ​Mirrorless Interchangeable Lens​ ​សុទ្ធ​តែ​អាច​ប្ដូរ​ ​Lens​ ​បាន​ ​ដូច្នេះ​ពេល​ខ្លះ​អ្នក​ប្រហែល​ជា​ឃើញ​គេ​ដាក់​លក់​តែ​តួ​ខ្លួន​របស់​ពួក​វា​ ​ដែល​គេ​ប្រើ​ពាក្យ​ថា​ ​Body Only

  • តួ​កាមេរ៉ា

គេ​អាច​ដាក់​លក់​តែ​តួ​កាមេរ៉ា​ ​(Body only)​ ​សម្រាប់​ប្រភេទ​ ​DSLR​ ​និង​ម៉ូដែល​ ​Mirrorless Interchangeable Lens។ អ្នក​អាច​សន្សំ​លុយ​បាន​មួយ​ចំនួន​ដែរ ប្រសិនបើ​អ្នក​មាន​ ​Lens​ ​រួច​ហើយ​ដែល​ត្រូវ​នឹង​តួ​កាមេរ៉ា​ថ្មី​នោះ។

  • កាមេរ៉ា​ជា​មួយ​ ​Kit Lenses

តួ​កាមេរ៉ា​ជា​មួយ​ ​kit Lens​ ​មាន​ន័យ​ថា​ជា​ប្រភេទ​ ​Lens​ ​ដែល​ភ្ជាប់​ស្រាប់​ក្នុង​ប្រអប់​កាមេរ៉ា​ចេញ​ពី​រោងចក្រ​ផ្ទាល់​តែ​ម្ដង​ ​ប៉ុន្តែ​យើង​ក៏​អាច​ស្វែងរក​ទិញ​បាន​តាម​ហាង​កាមេរ៉ា​នានា​ ​ព្រោះ​ ​kit Lens មាន​តម្លៃ​ល្មម​សម្រាប់​អ្នក​ប្រើប្រាស់​កម្រិត​ដំបូង។

  • កាមេរ៉ា​ជា​មួយ​ ​Lenses​ ​ច្រើន

កាមេរ៉ា​មួយ​ចំនួន​អាច​ផ្លាស់ប្ដូរ​ ​Lens​ ​បាន​ច្រើន​ ​ឧទាហរណ៍​ ​៖​ ​ដូចជា​កាមេរ៉ា​ ​DSLR​ ​អាច​មាន​ ​kit Lens​ ​ពីរ​ដែល​មាន​ប្រភេទ​ ​Lens​ ​ផ្សេង​គ្នា។ ការ​ផ្លាស់ប្ដូរ​បែប​នេះ​ ​អាច​ចំណាយ​ធនធាន​បន្តិច ដូច្នេះ​អ្នក​ថតរូប​មាន​បទពិសោធន៍​ជាច្រើន​មិន​ជ្រើសរើស​យក​វា​ទេ ដរាប​ណា​គាត់​អាច​តថ្លៃ​ក្នុង​តម្លៃ​មួយ​អាច​ទទួល​យក​បាន​។ អ្នក​គួរ​ប្រើប្រាស់​កាមេរ៉ា​ជា​មួយ​ ​kit lens​ ​ប៉ុន្មាន​សប្ដាហ៍​សិន​ ដើម្បី​អាច​ដឹង​ពី​ប្រភេទ​ ​Lens​ ​ដែល​អ្នក​ត្រូវការ​សម្រាប់​ស្ថានភាព​ផ្សេងៗ។

ទោះបីជា​ ​Lens​ ​មាន​សារៈសំខាន់​ផ្សេង​គ្នា​ ​តែ​គោល​ដៅ​តែ​មួយ​ ​គឺ​ជួយ​អ្នក​សម្រេច​បាន​រូបភាព​ដែល​ល្អ។ ការ​ស្វែងរក​តួ​កាមេរ៉ា​ត្រឹមត្រូវ​ ​អាច​ឲ្យ​អ្នក​ស្វែងរក​គុណភាព​រូបភាព​ ​និង​ល្បឿន​ក្នុង​ការ​ប្រតិបត្តិ​លើ​កាមេរ៉ា​ ​ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​រីករាយ​ក្នុង​ការ​ផ្ដិត​រូបភាព៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifewire   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី