រវល់​តែ​ iPhone 8 ឥឡូវ​មក​មើល​រូប​លេច​ធ្លាយ​របស់​ iPhone 7s Plus ម្ដង

  • 2017-08-08 01:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​នេះ​លេច​ឮ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​នឹង​ iPhone 8 ហើយ​​ iPhone 7s និង 7s Plus វិញ​មិន​សូវ​មាន​ប៉ុន្មាន​ឡើយ។ ថ្ងៃ​នេះ​មក​ចាប់​អារម្មណ៍​​​ពី​រូបភាព​បែក​ធ្លាយ​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​រូបរាង​ខាង​ក្រោយ​របស់​ iPhone 7s Plus វិញ​ម្ដង។

តាម​រយៈ​​រូបភាព​ស្ដែង​ឲ្យ​ឃើញ​ថា​​គ្រោង​​របស់​ iPhone 7s Plus ហាក់​មិន​ខុស​​ពី​ iPhone 7 Plus នា​ពេល​បច្ចុប្បន្ន​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ការ​រចនា​​ខាង​ក្រៅ​មាន​ភាព​ខុស​ប្លែក​បន្តិច​ ដោយ​ផ្នែក​ខាង​ក្រោយ​រចនា​ឡើង​ពី​ផ្ទាំង​កញ្ចក់​មើល​ទៅ​ភ្លឺ​រលោង​ចិញ្ចែងចិញ្ចាច។ តាម​ដំណឹង​កន្លង​មក​លើក​ឡើង​ថា​ការ​ប្ដូរ​មក​ប្រើ​សារធាតុ​កញ្ចក់​នេះ​ ដើម្បី​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។

iPhone 7s Plus ក៏​រំពឹង​ថា​នឹង​បំពាក់​ឈីប​ A11 ដើម្បី​បង្កើន​ល្បឿន​​​ដំណើរ​ការ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន និង ទំនង​ជា​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ចាប់​ផ្ដើម​ពី​ទំហំ​ ៦៤ GB ឡើង​ទៅ។ ចំពោះ​តម្លៃ​ iPhone 7s Plus រួម​ទាំង​ iPhone 7s ជឿ​ថា​នឹង​មាន​តម្លៃ​ដូច​ជា​ iPhone 7/7 Plus កាល​ចេញ​លក់​ដំបូង​ដែរ លើក​លែង​តែ​ iPhone 8 ប៉ុណ្ណោះ​ដែល​អាច​មាន​តម្លៃ​ថ្លៃ​មហាសាល។ iPhone 7s និង 7s Plus ទំនង​ជា​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​​ដើម​ខែ​កញ្ញា​ខាង​មុខ៕​​​​​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង