ឡូយកប់! Apple Watch ជំនាន់ក្រោយអាចតេបានដោយមិនបាច់ពឹង iPhone

  • 2017-08-07 11:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​​ការ​ចេញផ្សាយរបស់សារព័ត៌មាន Bloomberg ឲ្យដឹងថាក្រុមហ៊ុន Apple កំពុងផលិតនាឡិកាដៃ Apple Watch ដែលនឹងអាចប្រើសម្រាប់តេចេញ និង ប្រើមុខងារដទៃទៀតបាន ដោយមិនចំបាច់ប្រើជាមួយ iPhone នោះទេ។

នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះនឹងបំពាក់ឈីប LTE អាចបំពេញមុខងារយ៉ាងច្រើនមិនចាំបាច់ភ្ជាប់ជាមួយ iPhone។ ខណៈApple Watchបច្ចុប្បន្នតម្រូវឱ្យភ្ជាប់ជាមួយiPhone ដើម្បីផ្ញើសារស្វែងរកទីតាំងនិងស្តាប់តន្ត្រីជាដើម។ ក្រុមហ៊ុន Apple បានពិភាក្សាជាមួយក្រុមហ៊ុនចែកចាយធំៗនៅអាមេរិកនិងអឺរ៉ុបពីការផលិតនាឡិកាឆ្លាតវៃ Apple Watch ភ្ជាប់ប្រព័ន្ធទំនាក់ទំនង Cellular (សេវាទូរសព្ទ) ហើយក្រុមហ៊ុន Intel នឹងផលិតឈីបសម្រាប់ Apple Watch ជំនាន់ក្រោយផងដែរ ។ គេរំពឹងថានឹងលេចរូបរាងផ្លូវការនៅចុងឆ្នាំ២០១៧នេះ។

រំឮកថា ក្រុមហ៊ុន Apple បានបញ្ចេញ Apple Watch ដំបូងកាលពីថ្ងៃទី ២៤ ខែមេសា ២០១៥ ហើយវាលក់ដាច់បំផុតនៅត្រីមាសទីពីរឆ្នាំដដែលក្នុងចំនួន ៤,២ លានគ្រឿង។ ក្រោយមកទើបក្រុមហ៊ុនផលិតម៉ូដែលថ្មីៗបន្តបន្ទាប់ទៀតគឺ Apple Watch Series 1 និង Apple Watch Series 2៕

ប្រភព៖ CRN   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី