ចម្លែក! យកសំបកគ្រាប់កាំភ្លើងធ្វើជើងសិប្បនិម្មិតអស់ពេលជាង ៣០ឆ្នាំ
- 2017-08-08 07:23:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែក! យកសំបកគ្រាប់កាំភ្លើងធ្វើជើងសិប្បនិម្មិតអស់ពេលជាង ៣០ឆ្នាំ
ចន្លោះមិនឃើញ
វាជារឿងមួយចម្លែក ដែលបុរសវ័យចំណាស់ម្នាក់បានប្រើប្រាស់សំបកគ្រាប់កាំភ្លើងប្រភេទ DK-75 សម្រាប់ធ្វើជាជើងសិប្បនិម្មិតក្រោយពីលោកបានធ្លាក់ខ្លួនពិការតាំងពីឆ្នាំ១៩៨៣ ដោយសារជាន់មីន។
លោក សីម ហុត បច្ចុប្បន្នមានអាយុ ៨៣ឆ្នាំ កំពុងរស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប។ កាលពីឆ្នាំ១៩៨៣ លោកបានជាន់មីននៅក្នុងមូលដ្ឋានរបស់លោក ដែលបណ្ដាលឲ្យលោកធ្លាក់ខ្លួនពិការជើងឆ្វេងក្រោមជង្គង់តាំងពីពេលនោះមក។ នេះបើតាមព័ត៌មាន នៅលើទំព័រហ្វេសប៊ុករបស់នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ លោក ហេងរតនា ដែលចុះផ្សាយកាលពីម្សិលមិញ។
ព័ត៌មានដដែលបន្តថា បន្ទាប់ពីធ្លាក់ខ្លួនពិការ លោក សឹម ហុត មិនមានជើងសិប្បនិម្មិត សម្រាប់ប្រើប្រាស់នោះទេ តែលោកបានកែច្នៃសំបកគ្រាប់DK-75 សម្រាប់ប្រើប្រាស់ជំនួសវិញ។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ លោកបានប្រើប្រាស់សំបកគ្រាប់ DK-75 នេះអស់ចំនួនប្រាំពីរសំបក។ ទោះយ៉ាងណា កាលពីឆ្នាំ ២០១៦កន្លងទៅនេះមន្ត្រីអង្គភាពស៊ីម៉ាក់បានឧបត្ថម្ភជើងសិប្បនិម្មិតមួយដល់គាត់សម្រាប់ប្រើប្រាស់ ដែលថានេះជាអ្វីដែលជាក្ដីស្រមៃរបស់គាត់៕