មក​ស្គាល់​ឲ្យ​ច្បាស់​ពី​ប្រភេទ​យន្តហោះ​ទាំង​អស់​

  • 2017-08-08 08:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យន្តហោះ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​ និង ច្រើន​ខ្នាត​ខុសៗ​គ្នា​ ដែល​ប្រើ​សម្រាប់​ការ​ហោះហើរ​ខុសៗ​ពី​គ្នា។ ត​ទៅ​នេះ​ទៅ​ស្វែង​យល់​ពី​ប្រភេទ​យន្តហោះ​ទាំង​អស់​ ដែល​បាន​បង្ហាញ​ខ្លួន​លើ​មេឃ​នា​ពេល​កន្លង​មក។

@ Single-Engine Piston

យន្តហោះ​នេះ​មាន​លក្ខណៈ​ដូច​ជា​ឈ្មោះ​របស់​វា​អ៊ីចឹង ដោយ​មាន​ពីស្តុង​ម៉ាស៊ីន​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​​ធម្មតា​ម៉ាស៊ីន​​បំពាក់​​នៅ​ផ្នែក​ខាង​មុខ​ ហើយ​ប្រើ​ប្រាស់​ស្លាបចក្រ​ដើម្បី​ឲ្យ​យន្តហោះ​ហោះ​ទៅ​មុខ​បាន។

@ យន្តហោះ​ដឹក​អ្នក​ដំណើរ

យន្តហោះ​នេះ​មាន​ចាប់​ពី​ប្រភេទ​ខ្នាត​តូច​អាច​ដឹក​មនុស្ស​បាន​ ៧ មនុស្ស​នាក់​ដូច​ជា​យន្តហោះ​ Learjet 35A រហូត​ដល់​ខ្នាត​ធំ​ដឹក​មនុស្ស​បាន​រាប់​រយ​នាក់​ដូច​ជា Boeing 777 ជា​ដើម។

@ Amphibian

យន្តហោះ​ប្រភេទ​នេះ​អាច​បើក​លើ​ទឹក​បាន​ ហើយ​មាន​កង់​ដែល​អាច​រត់​លើ​ផ្លូវ​ធម្មតា ឬ ផ្លូវ​ស្មៅ​បាន​ទៀត​ផង។

@ ឧទ្ធម្ភាគចក្រ

​​​​​​ឧទ្ធម្ភាគចក្រ​មាន​បំពាក់​ម៉ាស៊ីន​នៅ​ផ្នែក​ខាង​លើ​ដើម្បី​ដំណើរ​ការ​ស្លាបចក្រ​នៅ​ផ្នែក​ខាង​លើ​ឲ្យ​រង្វិល​បាន។ ការ​បំពាក់​ម៉ាស៊ីន និង ស្លាបចក្រ​ពី​លើ​នេះ​អាច​ឲ្យ​យន្តហោះ​ហោះ​ឡើង​ដោយ​ត្រង់​បាន។

@ Tiltrotor

យន្តហោះ​ប្រភេទ​នេះ​​មាន​សមត្ថភាព​ហោះ​ឡើង​ត្រង់​បាន​ដូច​ជា​ឧទ្ធម្ភាគចក្រ​ ប៉ុន្តែ​​អាច​ហោះ​បាន​យ៉ាង​លឿន​ដោយ​សារ​តែ​ស្លាប​ចក្រ​របស់​វា​អាច​ទ្រេត​ទៅ​មុខ​បាន​ដើម្បី​បង្កើត​ល្បឿន​ហោះ​ឲ្យ​លឿន។

@ Ultralight

យន្តហោះ​ប្រភេទ​នេះ​មាន​​លក្ខណៈ​ដូច​ឈ្មោះ​អ៊ីចឹង គឺ​មាន​ទម្ងន់​ស្រាល​​បំផុត ដោយ​មាន​​ប្រើ​សម្រាប់​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ។

@ Multiengine Piston

យន្តហោះ​ប្រភេទ​នេះ​មាន​ពីស្តុង​ម៉ាស៊ីន​​ពីរ ឬ ច្រើន​ជាង​នេះ​ ដោយ​មាន​ល្បឿន​លឿន និង ដំណើរ​ការ​ប្រសើរ​ជាង​យន្តហោះ​ប្រើ​ម៉ាស៊ីន​មួយ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ និង ចំណាយ​ច្រើន​លើ​ដំណើរ​ការ។

@ Biplane

​​​ យន្តហោះ​នេះ​មាន​ស្លាប​ដល់​ទៅ​ពីរ ដែល​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​មុន​សង្គ្រាម​លោក​លើក​ទីពីរ ហើយ​ក៏​នៅ​តែ​មាន​ប្រើ​ប្រាស់​មក​ទល់​បច្ចុប្បន្ន​ដែរ។

@ Glider

ប្រភេទ​យន្តហោះ​ Glider ប្រើ​ប្រាស់​ខ្យល់​ និង ឥទ្ធិពល​ខ្យល់​ក្ដៅ​ដើម្បី​បង្កើត​ជា​កម្លាំង​សម្រាប់​ហោះ។ យន្តហោះ​ប្រភេទ​នេះ​អាច​ហោះ​បាន​​ឆ្ងាយ​ និង ហោះ​បាន​ខ្ពស់​ប្រៀប​ដូច​ជា​​សត្វ​បក្សី​អ៊ីចឹង។

@ Gyroplane

​ស្រដៀង​នឹង​ឧទ្ធម្ភាគចក្រ​ដែរ​ ប៉ុន្តែ​​​ចំណាយ​លើ​ប្រតិបត្តិការ​តិច​ជាង​ឧទ្ធម្ភាគចក្រ។ យន្តហោះ​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​​មួយ​ រួម​ទាំង​ស្លាប​ចក្រ​តូច​មាន​ប្រវែង​វែង​ ដើម្បី​បង្កើត​ជា​កម្លាំង​រុញ និង ទាញ៕

​​​​​

ប្រភព៖ Wings Over Kansas   ប្រែ​សម្រួល៖ សុខហេង