ជំនឿ​ចិត្ត​ខ្ពស់​! ​គ្រូ​​តេក្វាន់ដូ​​មក​ពី​​កូរ៉េ​សង្ឃឹម​​​ឈ្នះ​មេដាយ​មាស​២​​ពី​ស៊ីហ្គេម​

  • 2017-08-11 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​សញ្ជាតិ​កូរ៉េ​សង្ឃឹម​​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​នឹង​ចាប់​ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​ដោយ​មិន​ខ្វល់​ពី​មេដាយ​ប្រាក់​ ឬ​សំរឹទ្ធ​ឡើយ។

លោក Chio Yongsok

លោក​ Chio Yongsok គ្រូ​​តេក្វាន់​ដូ​ជម្រើស​ជាតិ​កម្ពុជា​ជាប់​កិច្ច​សន្យា​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​លើក​ឡើង​ថា​ លោក​ជឿ​ជាក់​លើ​ក្រុម​តេក្វាន់ដូ​កម្ពុជា​​ធ្វើ​បាន​ល្អ​ និង​សង្ឃឹម​​មេដាយ​មាស​២​គ្រឿង។ លោក​មិន​គិត​ពី​មេដាយ​ប្រាក់​ ឬ​សំរឹទ្ធ​ឡើយ​ ប៉ុន្តែ​លោក​គិត​ជា​ចម្បង​គឺ​មេដាយ​មាស​តែ​ម្តង។

ផ្នែក​លើ​ការ​រំពឹង​ខ្ពស់​បែប​នេះ​ គ្រូ​បង្វឹក​មក​ពី​រ៉េ​ខាង​ត្បូង​លើក​ឡើង​ថា​ ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​មាន​តែ​១១​ប្រទេស​ ហើយ​​ប្រទេស​ដែល​ខ្លាំង​ខាង​តេក្វាន់​ដូ​មាន​ថៃ វៀតណាម​ ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​ ហើយ​កម្ពុជា​ក៏​ខ្លាំង​ដែរ។ ប៉ាន់ ខេមរា​សង្ឃឹម​ច្រើន​ដោយ​សារ​​មាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​ប្រកួត​កម្រិត​តំបន់​ និង​ពិភព​លោក​ ខណៈ​កីឡាករ​ វ៉ាន់ ឬទ្ធី​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​​៧៤​គីឡូក្រាម​​ជាប់​ជម្រើស​ជាតិ​យូរ​ហើយ​​ ហើយ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​គឺ​រូប​គេ​សង្ឃឹម​ខ្ពស់។

ចំពោះ​កីឡា​ការិនី ស៊ន សៀវម៉ី​​ល្អ​ច្រើន​ណាស់​​​​បូក​រួម​ទាំង​កម្ពស់​មាន​អំណោយ​ផល​​ បទ​ពិសោធ​កម្រិត​តំបន់​ និង​ពិភព​លោក​ក៏​ច្រើន​ ដូច្នេះ​លោក​សង្ឃឹម​លើ​សៀវម៉ី​រហូត​៩៩​ភាគ​រយ។ ទោះ​បី​ជា​យ៉ាង​ណា​ លោក​​បារម្ភ​ខ្លះ​ចំពោះ​កីឡា​ការិនី​រូប​នេះ​ដោយ​សារ​នៅ​មាន​បញ្ហា​ជង្គង់។ លោក​បញ្ជាក់​ថា​ និយាយ​ជា​រួម​ ក្រុម​កីឡា​តេក្វាន់​ដូ​កម្ពុជា​ត្រៀម​ខ្លួន​បាន​​ល្អ​ និង​រយៈ​ពេល​វែង​ក្នុង​ការ​ហ្វឹកហាត់​ហើយ​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

ស្តាប់​ការ​លើក​ឡើង​របស់​​លោកគ្រូ Chio Yongsok

ក្រុម​តេក្វាន់ដូ​កម្ពុជា​

  • Chio Yongsok គ្រូ​ជម្រើស​ជាតិ​
  • ជាតិ​ ខេមរ៉ា​ គ្រូ​ជម្រើស​ជាតិ
  • ឈឿង ពុទ្ធារីម គ្រូ​ជំនួយ
  • ស៊ន សៀវម៉ី កីឡា​ការិនី​
  • ឈឿង លីណា កីឡា​ការិនី​
  • ស៊ឹម រចនា​ កីឡា​ការិនី
  • អ៊ុនវ៉ិន សុចិរង្សី កីឡាការិនី​​​
  • ថិប​ កាសាន់ទ្រេនីកូល​ កីឡា​ការិនី​
  • ផល សុវណ្ណាត់ កីឡាករ​
  • ទូន ណាវុធ កីឡាករ​
  • ប៉ាន់ ខេមរា កីឡាករ​
  • វ៉ា មិថុនា កីឡាករ​​
  • វ៉ាន់ ឫទ្ធី​ កីឡាករ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី