ពាន​ Singapor Cup៖ បឹង​កេត​ ហាល​អាវ​​ហើយ ខណៈ ណាហ្គា​ចាញ់​ទក់សាច់

  • 2017-08-11 13:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​កេត​​បាន​យក​ឈ្នះ Global ​FC ២-១​នៅ​មុន​នេះ​បន្តិច​ក្នុង​ពាន​រង្វាន់ ​ Singapor Cup ប៉ុន្តែ​ក្រុម​កម្ពុជា​មួយ​នេះនៅ​​តែ​ធ្លាក់ ដោយ​សារ​តែ​ជើង​ទី​មួយ​ចាញ់​​ក្នុង​លទ្ធផល​ ៣-១។ ឯ​ក្រុម​កម្ពុជា​មួយ​ទៀត​ដែល​លេង​ក្នុង​ពាន​​ខាង​លើ​​ដូចគ្នា​និង​ម៉ោង​ដំណាល​គ្នា ណាហ្គាវើល បាន​បរាជ័យ​ក្រោម​ថ្វី​ជើងក្រុម Hougang United របស់​សឹង្ហបុរី ៤-១។

២​គ្រាប់​របស់ បឹង​កេត​ធ្វើ​បាន​ដោយ​កីឡាករ ឃួន​ ឡាបូរ៉ាវី នាទី​ទី​១០ និង​គ្រាប់​ទី​២​សម្រេច​ក្នុង​នាទី​​៦៥​ដោយ​កីឡាករ Omogba។ ចំណែក​ខាង Global ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Salenga នៅ​ដើម​វគ្គ​ទី​១​នាទី​ទី​៤។ ចំពោះ​ក្រុម​ណាហ្គា​​ក្នុង​ជើង​ទី​១​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់ និង​រក​បាន​វិញ​១​គ្រាប់​ប៉ុណ្ណោះ​​ដោយ​កីឡាករ Atuhaire​នាទី​៥៤​ដោយ​បាល់​ប៉េណាល់ទី​៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី