ទស្សនា​ទីក្រុង​សិង្ហបុរី​ពីលើអាកាស​ដ៏ស្រស់​ស្អាត និងកម្រ​បាន​ឃើញ

  • 2017-08-12 03:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​ជា​ប្រទេស​តូច​ជាង​គេ​បំផុត​នៅ​អាស៊ាន និង​មាន​ប្រជាជន​ប្រមាណ ៥លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​សេដ្ឋកិច្ច ​ចំណូល​​ប្រជាជន និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព​វិញ គឺ​ល្អ​ជាង​ប្រទេស​ធំ​ៗ​នៅ​អាស៊ាន​​ទៅ​ទៀត។

ក្នុង​ឆ្នាំ ២០១៧​នេះ សិង្ហបុរី​បាន​ជាប់​ជា​ប្រទេស​មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ល្អ​ជាង​គេ​បំផុត​លំដាប់​ទី ២​លើ​លោក បន្ទាប់​ពី​ប្រទេស​លុចហ្សំបួរ ​ឯ​ការ​ចាយ​វាយ​ក្នុង​ប្រទេស​នេះ គឺ​ថ្លៃ​​ជាង​គេ​បំផុត​ក្នុង​ចំណោម​​ប្រទេស​នៅ​អាស៊ាន។

សិង្ហបុរី ​ក៏​ជា​ទីក្រុង​ទេសចរណ៍​លេច​ធ្លោ​មួយ​នៅ​អាស៊ីអាគ្នេយ៍ ​និង​ជា​ទិស​ដៅ​​សម្រាប់​ទាក់ទាញ​​អ្នក​ទេសចរ​​មាន​ៗ​ពី​ជុំវិញ​ពិភព​លោក​ឲ្យ​ទស្សនា​តំបន់​កម្សាន្ត​បែប​កែច្នៃ​នេះដែរ​។ ឥឡូវ​មក​ទស្សនា ​កម្រង​រូប​ថត​ពី​លើ​អាកាស​ទើប​​ដឹង​ថា ទីក្រុង​មួយ​នេះ​ស្រស់​ស្អាត​ប៉ុណ្ណា៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ