Emirates នឹង​ដើរ​ចេញ​​ពី​អាវ​​ PSG ជំនួស​វិញ​ដោយ​ Qatar Airways​

  • 2017-08-12 03:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Logo ​ក្រុមហ៊ុន​អាកាសចរណ៍​ Fly Emirates នឹង​ត្រូវ​ផ្លាស់​ចេញ​ពី​អាវយឺត​របស់​ ​Paris Saint-Germain ក្លឹប​របស់​ព្រះចៅ​កាតារ​ Nasser al-Khelaifi ​ហើយ​នឹង​​ត្រូវ​ជំនួស​វិញ​ដោយ​​​ ក្រុមហ៊ុន​ អាកាសចរណ៍​ Qatar Airways ដែល​នេះ​​ទំនង​មក​ពី​​វិបត្តិ​​​​រវាង​ប្រទេស​​អារ៉ាប់រួម និង កាតារ។ បើ​តាម​ការ​ចុះផ្សាយ​របស់​ The Sun Dailyកាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

ចាប់​តាំង​ពី​ថ្ងៃទី​៥ ខែ​មិថុនា​មក ​ ប្រទេស​អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង បារ៉ែន បាន​ប្រ​កាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​កាតារ ដោយ​ចោទ​ថា ប្រទេស​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ភេរវកម្ម ហើយ​ទុក​ឲ្យ​កាតារ​ ឯកោ​ពី​ពិភព​អារ៉ាប់ បើ​ទោះ​ជា​កាតារ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ក្តី។

ក្រុមហ៊ុន​អាកាសចរណ៍​ទីក្រុង​ឌុយបៃ​ Emirates បាន​បញ្ជាក់​ថា​ គេ​នឹង​នៅ​បន្ត​ឧបត្ថម្ភ​ខោអាវ​យឺត​ឲ្យ​ PSG រហូតដល់​ចប់​កុងត្រា​​នៅ​ចុង​រដូវ​កាល២០១៨​-១៩​ ទោះ​បី​ជា​ប្រទេស​ទាំង​២​កំពុង​មាន​ទំនាស់​ ដ៏​ស្រួច​ស្រាវ​ជា​មួយគ្នា​ក៏​ដោយ។

យីហោ​Fly Emirates នៅ​លើ​អាវ​យឺត​របស់​ក្លឹប​​អ្នកមាន​លុយ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​នៅ​បារាំង Ligue 1 តាំង​ពី​រដូវ​កាល​ ២០០៦-០៧​មក​ម្ល៉េះ ដែល​ការ​បោះពុម្ព​​អាវយឺត​ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​​​បាន​ចំណាយ​​ទឹកប្រាក់​ ២៥លាន​អឺរ៉ូ​ ក្នុង​មួយឆ្នាំៗ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី