ប្រទេស​​១០​សំបូរ​ស្រី​ស្អាត​បំផុត​លើ​លោក​ ភាគ​ច្រើន​បំផុត​នៅ​អឺរ៉ុប​

  • 2017-08-12 06:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នៅ​លើ​លោក​នេះ​សំបូរ​ស្រី​ស្អាត​ ប៉ុន្តែ​ភាគ​ច្រើន​នៅ​តំបន់​អឺរ៉ុប​ ខណៈ​នៅ​ទ្វីប​អាស៊ី​មិន​សូវ​ជាប់​ឈ្មោះ​ឡើយ។ ខាង​ក្រោម​ជា​ប្រទេស​កំពូល​ទាំង​១០​ដែល​សំបូរ​ស្រី​ស្អាត​ ស៊ិចស៊ី​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​លើ​លោក។

លេខ​១៖ អាហ្សង់ទីន​

អាហ្សង់ទីន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​សំបូរ​ស្រី​ស្អាត​ផ្តាច់​គេ​លើ​លោក​នេះ​។ ហេតុ​ផល​ច្បាស់​មួយ​ដែល​​ធ្វើ​ឲ្យ​ពួក​គេ​សំបូរ​ស្រី​ស្អាត​គឺ​ដោយ​សារ​កូន​កាត់​កូឡ៊ុំប៊ីនិង​អ៊ីតាលី។ ចុម្ពិតពល និង​ភាព​ទាក់​ទាញ​បាន​ធ្វើ​ឲ្យ​ស្ត្រី​អាហ្សង់ទីន​មាន​ភាព​ស្រស់​ស្អាត​ និង​សិចស៊ី​បំផុត​លើ​លោក​នេះ។

លេខ​២៖ វេណេហ្ស៊ុយអេឡា​

បើ​និយាយ​ពី​ស្រី​ស្អាត​លើ​លោក​ ប្រាកដ​ជា​មនុស្ស​ទូទៅ​គិត​ដល់​ប្រទេស​ វេណេហ្ស៊ុយអេឡា ហើយ​ ប៉ុន្តែ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។ ​ប្រទេស​ជិត​កូឡ៊ុំប៊ី​នេះ​សំបូរ​ស្ត្រី​ដែល​មាន​រាង​កាយ​ស្លីម​ សិចស៊ី​ និង​ខ្ពស់​ៗ​ស្រឡូន។ ចំណុច​មួយ​ដែល​ជឿ​ថា ប្រទេស​វេណេហ្ស៊ុយអេឡា​សំបូរ​ស្រី​ស្អាត​គឺ​ឧស្សាហ៍​ឈ្នះ​បវរកញ្ញា​ឯក​ចក្កវាឡ។

លេខ​៣៖ លីបង់

លីបង់​ជា​ប្រទេស​តូច​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​ និង​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី​ តាម​បណ្តោយ​សមុទ្រ​មេឌីទែរ៉ាណេ។ ថ្វី​បើ​ប្រទេស​តូច​មែន​ ប៉ុន្តែ​ស្ត្រី​​ភាគ​ច្រើន​ស្អាត​ៗ​ដែល​រឿង​ៗ​គេ​និយាយ​ថា ស្ត្រី​ប្រទេស​នេះ​ពោរពេញ​ដោយ​ទឹក​ចិត្ត​សប្បុរស​ និង​សុភាព​រាបសា​បំផុត។

លេខ​៤៖ ប្រេស៊ីល

គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​ទេ​ដែល​ប្រេស៊ីល​ស្ថិត​នៅ​តំណែង​លេខ​៤​​លើ​លោក​ក្នុង​នាម​ជា​ប្រទេស​សំបូរ​ស្រី​ស្អាត​បំផុត។ ស្ត្រី​ប្រេស៊ីល​ពោរពេញ​ដោយ​ពណ៌​សម្បុរ​ស្រស់​ស្អាត​ រាង​កាយ​ស្រឡូន​ស្លីម​ និង​មន្ត​ស្នេហ៍​ទាក់ទាញ​ខ្លាំង។ បុរស​ៗ​ចាប់​ចិត្ត​នារី​ប្រេស៊ីល​ខ្លាំង​ណាស់។​

លេខ​៥៖ សហរដ្ឋ​អាមេរិក

មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ប្រទេស​ល្បី​ខាង​ប្រជា​អធិបតេយ្យ​សំបូរ​ស្រី​ស្អាត​​ក្នុង​នោះ​ក្នុង​នោះ​ដូច​ជា​ទី​កន្លែង​កម្សាន្ត​ រថយន្ត​ទំនើប​ៗ​ ប្រភព​​តារា​ហូលីវូដ​ រដ្ឋធានី​កម្សាន្ត​ជា​ដើម​រុញ​ច្រាន​ឲ្យ​អាមេរិក​ប្រមូល​ផ្តុំ​ដោយ​ស្រី​ស្អាត។

លេខ​៦៖ រ៉ូម៉ានី​

គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​ប្រទេស​រ៉ូម៉ានី​សំបូរ​ស្រី​ស្អាត​ និង​សិចស៊ី​បំផុត។ ការ​លាយ​ចូល​គ្នា​ដ៏​ល្អ​នៃ​ប្រភព​ដើម​អឺរ៉ុប​ផ្នែក​ខាង​កើត​ និង​ឡាទីន​បាន​ផ្តល់​ឲ្យ​រ៉ូម៉ានី​ពោរ​ពេញ​ដោយ​ស្រី​ស្អាត​ សិចស៊ី​ និង​ទាក់ទាញ​បំផុត។​

លេខ​៧៖ ម៉ិកស៊ីកូ

អ្នក​ធ្លាប់​ទៅ​ប្រទេស​ម៉ិចស៊ីកូ​ទេ? បើ​ធ្លាប់​បាន​ទៅ​ប្រាកដ​ជា​ជឿ​ច្បាស់​នឹង​ភ្នែក​ហើយ។ នារី​ម៉ិចស៊ីកូ​ដ៏​ស្រស់​ស្អាត​​ត្រូវ​បាន​ជឿ​ថា​ពោរ​ពេញ​ដោយ​មនោរម្មណ៍​ និង​​សម្បុរ​លឿង​ទង់​ដែង​ពិត​ជា​​ផ្នែក​មួយ​ដ៏​វិសេស​វិសាល​ណាស់។​

លេខ៨៖ ប៉ាគីស្ថាន

ស្ទើរ​មិន​ជឿ​ថា ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ម៉ូស្លីម​​នៅ​ភាគ​ខាង​ត្បូង​អាស៊ី​ពោរពេញ​ដោយ​ស្រី​ស្អាត​ ប៉ុន្តែ​ជា​ការ​​ពិត។ ភូមិ​សាស្ត្រ​ និង​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​​​ជា​មូលដ្ឋាន​ដែល​ផ្តល់​កំណើត​ស្រី​ស្អាត។

លេខ​៩៖ ស៊ុយអែត​

ស្ថិត​នៅ​ភាគ​ខាង​ជើង​ទ្វីប​អឺរ៉ុប​ ស៊ុយអែត​ត្រូវ​បាន​គេ​ឃើញ​យ៉ាង​ច្បាស់​ថា​ ជា​តំបន់​ដែល​មាន​ស្រី​ស្អាត​សិចស៊ី​ខុស​ប្លែក​ជាង​គេ​ និង​​ជា​កន្លែង​មួយ​ដែល​មាន​ប្រភេទ​ស្រី​ស្អាត​ប្លែក​បំផុត បើ​ធៀប​នឹង​ប្រទេស​ដទៃ​លើ​លោក។ ក្រសែ​ភ្នែក​ទាក់ទាញ​ មុខ​មាន​មន្ត​ស្នេហ៍​ សក់​ពណ៌​ទង់​ដែង រាង​ស្រឡូន​ស្លីម​​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។​

លេខ​១០៖ ហុល្លង់​

តំណែង​លេខ​១០​ធ្លាក់​ទៅ​ប្រទេស​ហុល្លង់​​ដែល​សំបូរ​ស្រី​​ស៊ិចស៊ី​បំផុត​ និង​កូន​កាត់។ សម្រស់​របស់​ពួក​គេ​ភាគ​ច្រើន​​ចេញ​ពី​ធម្មជាតិ​សុទ្ធសាធ​ ខណៈ​វប្បធម៌​ហុល្លង់​បង្រៀន​ឲ្យ​ពួក​គេ​កាន់​តែ​ស្អាត​ប្លែក​ពី​គេ។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា