អង់គ្លេសប្រែប្រួល ក្រុម Chelsea ចាញ់ ខណៈ Liverpool បានត្រឹមស្មើថ្ងៃបើកឆាក
- 2017-08-13 02:06:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេសប្រែប្រួល ក្រុម Chelsea ចាញ់ ខណៈ Liverpool បានត្រឹមស្មើថ្ងៃបើកឆាក
ចន្លោះមិនឃើញ
លីគកំពូលអង់គ្លេសបានបើករដូវកាលថ្មីរបស់ខ្លួនហើយ ដោយក្រុមខ្លាំងៗធ្វើមិនសូវជាបានល្អនោះទេ តួយ៉ាងដូចជា Chelsea យប់មិញ បែរជាចាញ់ក្រុម Burnley ក្នុងលទ្ធផល ៣-២ និងក្រុម Liverpool ស្មើជាមួយក្រុម Watford ៣-៣។
ហង្សក្រហមត្រូវម្ចាស់ផ្ទះ Watford នាំមុខមុន ប៉ុន្តែអាចស្ដារមុខមាត់បានវិញ រហូតទាល់តែនាំមុខក្នុងលទ្ធផល ៣-២។ ជិតនឹងចប់ការប្រកួតទៅហើយ ក្រុមរបស់លោក Klopp បែរជាភ្លាត់ឱ្យម្ចាស់ផ្ទះមួយនេះរកបាន១គ្រាប់នៅនាទី៩៣ ធ្វើឱ្យលទ្ធផលស្មើគ្នា ៣-៣ ចែកម្នាក់១ពិន្ទុសម្រាប់ថ្ងៃបើកឆាកតែម្ដងទៅ។
ក្រឡែកមកមើលម្ចាស់ការពារតំណែងជើងឯកវិញ លេងហាក់ដូចជាកាចបន្តិច ដោយត្រឹមនាទីទី១៤ ខ្សែការពារ Cahill ទទួលបានកាតក្រហមទៅហើយ បណ្ដាលឱ្យលទ្ធផលប្រែប្រួល ត្រូវក្រុម Burnley ស៊ីនៅតង់ទី១បានដល់ទៅ៣គ្រាប់។ ចូលដល់តង់ទីវិញ ក្រោយពីប្ដូរ Morata ចូល ក៏អាចរកគ្រាប់បាល់តាមពីក្រោយបាន១គ្រាប់នៅនាទី៦៩ តែគួរឱ្យសោកស្ដាយនៅនាទី៨១ ក្រុមម្ចាស់ផ្ទះមួយនេះបែរជាមានកីឡាករទទួលបានកាតក្រហមម្នាក់ទៀតគឺ Fabregas ។ យ៉ាងណាមិញ នៅត្រឹមគ្នា៩នាក់មែន ប៉ុន្តែក្រុមរបស់លោក Conte អាចរកបាន១គ្រាប់ទៀត ដោយខ្សែការពារ David Luiz ធ្វើឱ្យលទ្ធផលចប់ការប្រកួត ២-៣។