ក្តៅ! តារា​ចម្រៀង​វៀតណាម​ប្រតិកម្ម​លើ​ លី អ៊ីវ៉ាធីណា ដែល​ចម្លង​បទ​ថ្មី​របស់​ខ្លួន​ទាំង​ស្រុង(វីដេអូ)

  • 2017-08-13 03:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ផលិតករ​តន្ត្រី​ប្រចាំ​ប្រទេស​វៀតណាម​ Bao Thach បាន​ចែក​រំលែក​បទ​វីដេអូ​ចម្រៀង​ថ្មី​ "Sorry Babe" របស់ លី អ៊ីវ៉ាធីណា រួម​ជា​មួយ​ការ​បន្ទោស​បង្អាប់​ថា​តារា​ស្រី​ខាង​លើ​ចំលង​បទ​ដ៏​ល្បី​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក និង​និង​ច្រៀង​ដោយ​កញ្ញា Boa Thy។ បន្ទាប់​ពី​នោះ ម្ចាស់​បទ​ចម្រៀង​ផ្ទាល់​ក៏​បាន​ចេញ​ប្រតិកម្ម​ដែរ​ជុំ​វិញ​ករណី​ចំលង​នេះ​។

សារ​ប្រតិកម្ម​របស់​អ្នក​និពន្ធ

Bao Thy បាន​សម្ដែង​​​អារម្មណ៍​របស់​ខ្លួន​​ទៅ​ កាន់​សារព័ត៌មាន​រៀតណាម SaoStar ថា មាន​អ្នក​គាំទ្រ​ជា​ច្រើន​ផ្ញើ​វីដេអូ​ចម្រៀង​របស់​ អ៊ីវ៉ាធីណា ទៅ​ឲ្យ​នាង។ បន្ទាប់​ពី​មើល​ហើយ​នាង​យល់​ថា​ បទ​របស់​អ្នក​ទាំង​២​គឺ​ស្រដៀង​គ្នា​ស្ទើរ​តែ​១០០% ​ទៅ​ហើយ។ នាង​បញ្ជាក់​ថា​ រូប​នាង​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន នៅ​ពេល​ដែល​ចម្រៀង​របស់​នាង​ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ស្រុក​ហើយ ត្រូវ​បាន​គេ​យក​ទៅ​ច្រៀង​ជា​ភាសា​ផ្សេង​មួយ​ទៀត។

ទោះ​មាន​ក្តី​រំភើប​បន្តិច​មែន​តែ Bao Thy លើក​ឡើង​ថា៖ "ខ្ញុំ​មិន​ដឹង​ថា​គួរ​តែ​សប្បាយ​ចិត្ត​ ឬ​អត់​ទេ ព្រោះ​បទ​នេះ​ពួក​គេ​មិន​បាន​សុំ​សិទ្ធ​អនុញ្ញាត​ពី​អ្នក​និពន្ធ Bao Thach​ឡើយ។ ចំពោះ​ច្បាប់​កម្មសិទ្ធិបញ្ញា ខ្ញុំ​គិត​ពួក​គេ​គួរ​តែ​សុំ​សិទ្ធ​អនុញ្ញាត​ ឬ​ទិញ​ពី​ម្ចាស់​ស្នាដៃ។

ជុំ​វិញ​រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​នេះ Sabay មិន​ទាន់​សុំ​ការ​បក​ស្រាយ​ពី​ភាគី​ Town នៅ​ឡើយ​ទេ ព្រោះ​លោក​ ករុណា ពេជ្រ អ្នក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម និង​ កញ្ញា លី អ៊ីវ៉ាធីណា មិន​ឆ្លើយ​តប​ទូរស័ព្ទពី​ក្រុម​ការងារ។

សម្រាប់​ព័ត៌មាន​បន្ថែម Sabay នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់៕

បទ "Sorry Babe" របស់ លី អ៊ីវ៉ាធីណា

បទ​ "I'm Sorry Babe" ដោយ Bao Thy

ប្រភព៖ saostar   ប្រែ​សម្រួល៖ សុខណា