ពិត​ទេ​ ដែល​រូបរាងផ្នែក​ខាង​មុខ​ Note 8 ចម្លង​តាម S8 | S8 Plus?

  • 2017-08-13 07:27:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្មីៗ​នេះ មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ក្តៅ​គគុក​លើ​បណ្ដាញ​សង្គម Twitter ជុំ​វិញ​ការ​រចនា​រូបរាង​​របស់​កំពូល​ស្មាតហ្វូន​ត្រកូល Note របស់ Samsung ដែល​រៀប​នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

យោង​តាម​គណនី Twitter មួយ​ឈ្មោះ​ថា Evan Blass‏ ដែល​បាន​បង្ហោះ​រូប​មួយ​សន្លឹក​​​ដាក់​​ជិត​គ្នា​រវាង Galaxy S8+ និង Galaxy Note 8 ផ្នែក​​ខាង​មុខ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា S8 រាង​ស្អាត​ជាង Note 8 អ្នក​ខ្លះ​ថា Note 8 ចម្លង​តាម S8 រី​ឯ​អ្នក​ខ្លះ​ទៀត​ថា អេក្រង់​កោង​និង​ពណ៍​របស់ Note 8 ស្ទើរ​តែ​ដូច​បេះបិទ​ជាមួយ S8 ជាដើម​។

បើ​ក្រឡេក​ទៅ​មើលការ​ឌីហ្សាញ​ផ្នែក​ខាង​មុខ​របស់​កំពូល​ស្មាតហ្វូន​ទាំង​ពីរ ពិត​ជា​មិន​សូវ​ខុស​គ្នា​ពិត​មែន ដោយ​សារ​​មាន​អេក្រង់​កោង​ដូច​គ្នា ទីតាំង​កាមេរ៉ា​​​ខាង​មុខ​នៅ​ទីតាំង​តែ​មួយ មាន​ទំហំ​ប៉ុន​គ្នា និង​ពណ៍​ផ្ទៃ​ខាង​មុខ​​ដូច​គ្នា​ តែ​បើ​ក្រឡេក​ទៅមើល​ផ្នែក​ខាង​ក្រោយ​វិញ​ឃើញ​ថា​ S8 និង Note 8 ​ខុស​គ្នា​ដាច់​ស្រឡះ ពោល​គឺ​ Note 8 មាន​កាមេរ៉ា​ភ្លោះ​​ ទីតាំង​ភ្លើង Flash ពីរ​គ្រាប់​ដាក់​ផ្ដេក មិន​ដាក់​ដាក់​បញ្ឋរ​ដូច​ S8 នោះ​ទេ ឯ​​​មុខងារ​ស្កេនក្រយៅ​ដៃ​​ស្ថិត​​នៅ​ទីតាំង​តែ​មួយ​ដូច S8 ដែរ​។

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ Note 8 ត្រូវ​បានអ្នក​ជំនាញ​ជា​ច្រើន​រូប​អះអាង​ថា ជា​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​​កំពូល​មួយ​ក្នុង​ចំណោម​ស្មាតហ្វូន​ចេញ​​ក្នុង​ឆ្នាំ ២០១៧​ នេះ​ ហើយ​តម្លៃ​ក៏​មិន​ទាប​ជាង ១ ០០០ ដុល្លារ​ដែរ​ទាំង​ទីផ្សារ​ក្រៅ​ស្រុក និង​ក្នុង​ស្រុក ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា​​ តើ Note 8 ពិត​ជា​ស្មាតហ្វូន​​ដែល​​រូប​រាង​ដូច S8 ដូច​ដែល​គេ​ដេញ​ដោល​គ្នា​នោះ​ដែរ​ឬ​ទេ?

note 8
S8

ចុច​អាន​អត្ថបទ​ពាក់​ព័ន្ធ​៖


ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា