រឿងចាប់អារម្មណ៍មួយចំនួនកើតឡើងសប្ដាហ៍ដំបូងនៅ BPL អ្នកគួរដឹង
- 2017-08-14 05:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងចាប់អារម្មណ៍មួយចំនួនកើតឡើងសប្ដាហ៍ដំបូងនៅ BPL អ្នកគួរដឹង
ចន្លោះមិនឃើញ
ក្របខ័ណ្ឌ Premier League រដូវកាល២០១៧-១៨ សប្ដាហ៍ដំបូងបានចាប់ផ្ដើមឡើងយ៉ាងអស្ចារ្យ ធ្វើឲ្យអ្នកទស្សនាមិនខកបំណង ជាពិសេសក៏បញ្ចេញសមត្ថភាពល្អៗកីឡាករថ្លៃៗ ដែលក្លឹបនីមួយៗបានទិញចូល។ ឥលូវនាំប្រិយមិត្តចាប់អារម្មណ៍ តើសប្ដាហ៍ដំបូងមានរឿងអ្វីពិសេសខ្លះ?
១. Chelsea ម្ចាស់ជើងឯងចាញ់ក្រុមក្បែរបាតតារាងឆ្នាំមុន
ក្នុងសប្ដាហ៍ទីមួយដ៏ខកចិត្ត Chelsea បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងផ្ទះខ្លួនឯង ដោយសារក្រុមលេខ១៦ឆ្នាំមុន Burnley ៣-២។ អ្វីមិនគួរឲ្យជឿត្រឹមវគ្គទីមួយ Burnley បានរកបាន៣គ្រាប់ផុយៗ ក្រោយ Gary Cahill ទទួលបានកាតក្រហម។ តែលុះដល់វគ្គទី២ ទើបក្រុមលោក Antonio Conte រកបាន២គ្រាប់សងវិញ។ លទ្ធផលនេះធ្វើឲ្យ Chelsea ស្ថិតនៅលេខ១៤ក្នុងតារាងនាសប្ដាហ៍ទី១។
២. កីឡាករ៣រូបបានកាតក្រហម
ការប្រកួតរវាង Chelsea ទល់នឹងBurnley មានកីឡាករ២រូបទទួលបានកាត់ក្រហម ក្នុងនោះ Gary Cahill បាននៅនាទី១៤ និង Cesc Fabregas បានកាតលឿង២ដងនាទី១៦និង៨១។ Jonjo Shelvey ក៏បានកាតក្រហមដូចគ្នានាទី៣៨ ក្នុងជំនួបរវាង Newcastle United និង Tottenham Hotspur។ ចំពោះកាតលឿងវិញមានទៅដល់៣៤កាត។
៣. ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមខ្លាំងៗរកបានគ្រាប់គ្រប់គ្នា
Alexandre Lacazette កីឡាករផ្ទេរបំបែកកំណត់ត្រាក្លឹបរកបាន១គ្រាប់នៅនាទីទី២ ជួយ Arsenal ឈ្នះ Leicester ៤-៣
Mohamed Salah បំប៉ោងសំណាង១គ្រាប់ ជួយ Liverpool ស្មើ Watford ៣-៣
-ទោះប្ដូរចូលក្នុងនាមជាកីឡាករបម្រុង តែ Morata ដែលផ្ទេរពី Real Madrid ក្នុងតម្លៃ៧០លានផោនបានទាត់បញ្ចូលទី១គ្រាប់ និងបញ្ជូន១គ្រាប់ ប៉ុន្តែនៅតែមិនអាចជួយ Chelsea។
-Wayne Rooney ទម្លាយសំណាញ់១គ្រាប់ទីនាទី៤៥ ដែលជាគ្រាប់ទី១៩៩នៅ Premier League ជួយ Everton ឈ្នះ ១-០លើក្រុម Stoke City ទទួលបាន៣ពិន្ទុ។
-Romelu Lukaku បានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យ ដោយរកបាន២គ្រាប់ នាំបិសាចក្រហមឈ្នះ ៤-០ លើក្រុម West Ham ឡើងលើកំពូលតារាងបណ្ដោះអាសន្ន។
៤. Alexandre Lacazette គឺជាកីឡាករដែលរកបានគ្រាប់បាល់ដំបូងនៅ Premier League រដូវកាល២០១៧-១៨៕