មើល​បច្ចេកទេស​​របស់ Lorenzo ដែល Klopp ចង់​យក​ជំនួស​ Coutinho

  • 2017-08-14 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ត្រៀម​ចំណាយ​ ៦០​លាន​ផោន​ដើម្បី​នាំ​យក​ Lorenzo Insigne ពី​ Napoli បើ​សិន​ Philippe Coutinho ចាកចេញ​ទៅ​ Barcelona។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​សម្លឹង​ឃើញ​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ សម្រាប់​ជំនួស​ Coutinho បន្ទាប់​ពី​អ្នក​ទាំង​ពីរ​មាន​បច្ចេកទេស​លេង​ប្រហាក់ប្រហែល​គ្នា ជា​ពិសេស​ស៊ុត​សម្រេច​ទី​ច្បាស់​ដូចគ្នា។

កាល​ពី​ថ្ងៃ​សុក្រ​ Liverpool បាន​ប្រកាស​មិន​លក់​ Coutinho ដាច់​ខាត​ទោះ​ក្នុង​តម្លៃ​ប៉ុន្មាន​ក៏​ដោយ​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ញើ​ Email ទៅ​ក្លឹប​សុំ​ចាកចេញ។ ដោយសារ​​ភាព​មិន​ច្បាស់​លាស់​ពី​អនាគត​របស់​ Coutinho ដូច្នេះ​ហើយ​ទើប​ Klopp ចាប់​ផ្ដើម​សម្លឹង​រក​កីឡាករ​ថ្មី។ ចង់​ដឹង​ថា​ការ​​លេង​របស់ Lorenzo​ ល្អ​ប៉ុនណា​សូម​មើល​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន