Lexus បន្ត​ក្ដោប​ក្ដាប់​ទីផ្សារ​នៅ​ចិន​

  • 2017-08-14 11:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ​Lexus​ លើក​ឡើង​ថា ​ខ្លួន​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្ដើម​ទីផ្សារ​នៅ​ចិន ​ខណៈ​ប្រតិបត្តិការ​លក់ ​៧​ ខែ​ដំបូង​ដើម​ឆ្នាំ​ ២០១៧ នេះ​ហក់​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ​។

អនុ​ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ Lexus China ​លោក ​Tetsuya Ezumi ​និយាយ​ថា ​ក្រុមហ៊ុន​បាន​លក់​រថយន្ត ៧១ ៥៦៤ ​គ្រឿង​ក្នុង​ប្រទេស​ចិន​គិត​ចាប់​ពី​ខែ​មករា ​រហូត​ដល់​ខែ​កក្កដា​ដោយ​កើន​ឡើង​ប្រមាណ​២៧% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ Tetsuya Ezumi ​បន្ថែម​ថា​ ការ​លក់​រថយន្ត​ប្រចាំ​ខែ​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ ១០ ០០០ ​គ្រឿង​ហើយ​យើង​កំពុង​រក្សា​សន្ទុះ​ការ​លក់​ផងដែរ​ ។

រយៈ​ពេល​ ៧​ ខែ​ដំបូង​ឆ្នាំ​ ២០១៧ ​នេះ​ក្រុមហ៊ុន​ Lexus ​បាន​លក់​ម៉ូដែល​ ES ​ចំនួន ​៣១ ៩៤៧ ​គ្រឿង ម៉ូដែល ​RX ​ចំនួន ​១៧ ០២៣ ​គ្រឿង​ និង​ម៉ូដែល​ NX ​ចំនួន​ ១៤ ៧០១ ​គ្រឿង​។ រំឮកថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Lexus ​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​មេ Toyota ​បាន​យក​ប្រៀប​លើ​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​អាល្លឺម៉ង់​ដូចជា​ Mercedes-Benz, BMW និង​ក្រុមហ៊ុន​ Audi៕

ប្រភព៖ Chinadaily   ប្រែសម្រួល៖ សិរីបុទ្រ