អត្តពលកម្ម តាំងចិត្តបំបែកកំណត់ត្រារបស់ខ្លួនស៊ីហ្គេមឆ្នាំនេះ
- 2017-08-15 04:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្តពលកម្ម តាំងចិត្តបំបែកកំណត់ត្រារបស់ខ្លួនស៊ីហ្គេមឆ្នាំនេះ
ចន្លោះមិនឃើញ
ក្រោយឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់តាំងពីដើមឆ្នាំ២០១៧ មកក្រុមកីឡាករអត្តពលកម្មកម្ពុជាបានធ្វើការប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំបែកកំណត់ត្រារបស់ខ្លួនឯងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧នេះ។
ក្រុមអត្តពលិកផ្នែកអត្តពលកម្មកម្ពុជាចំនួន ៦រូបនឹងទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលគ្រោងចាប់ផ្ដើមចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ ក្នុងការចូលរួមលើកនេះកីឡាករគ្រប់រូបសុទ្ធតែមានជំនឿចិត្ត ព្រមទាំងបានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យបានខ្ពស់បំផុត។
គ្រូបង្វឹកអត្តពលកម្មកម្ពុជាលោក ផៃ សុខ បានអះអាងថា គ្រប់កីឡាករទាំងអស់ដែលត្រៀមស៊ីហ្គេមលើកនេះសមត្ថភាពមានការកើនឡើងគឺផ្នែកនារីចម្ងាយ ១០០ម៉ែត្រកីឡាការិនី ឌួង ស្រីភាព ប្រើថេរវេលា១៣,០២ វិនាទី ដែលកើនឡើងជាងពីឆ្នាំ២០១៥ ប្រើថេរវេលាជិត ១៤វិនាទី។ ដោយឡែកផ្នែកបុរសគឺមានការកើនឡើងដូចគ្នាទាំងអស់ពិសេសគឺកីឡាករ គាង សាម៉ន ដែលស្ថិតក្នុងក្ដីរំពឹងអាចប្រជែងយកលទ្ធផលល្អមួយជូនជាតិ។
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
ចង់ដឹងគ្រូបង្វឹក ព្រមទាំងកីឡាករ និងកីឡាការិនីនិយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម ៖