iPhone 6 32GB ស៊េរី 2017 ទើប​នាំ​ចូល ទិញ​រំលស់​មួយ​ខែ ៤៥ ដុល្លារ បង់​ត្រឹម ៦ ខែ

  • 2017-08-15 05:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 6 ស៊េរី 2017 ថ្មី (Special Edition) ដែល​មាន​ទំហំ​ម៉ាស៊ីន 32 GB ត្រូវ​បាន​ក្រុមហ៊ុន Falcon Tech នាំ​ចូល​ចែក​ចាយ​នៅ​កម្ពុជា ដាក់​លក់​ក្នុង​តម្លៃ ៣៩៨ ដុល្លារ និង​មាន​លក់​តាម​បណ្ដា​ហាង​ទូរសព្ទ​ទូទាំង​កម្ពុជា​ហើយ។

អ្វី​ដែល​ពិសេស​មែន​ទែន គឺ Falcon Tech ផ្ដល់​ជម្រើស​បង់​រំលស់ iPhone 6 (32GB) ស៊េរី​ថ្មី 2017 នេះ គ្មាន​ការ​ប្រាក់ ដោយ​សហការ​ជាមួយ​ធនាគារ​ឯកទេស​អ៊ីអន។ អតិថិជន​គ្រាន់​តែ​បង់​ដំបូង ១២៨ ដុល្លារ ហើយ​បន្ទាប់​មក ត្រូវ​បង់​រំលស់ ៤៥ ដុល្លារ/ខែ ក្នុង​រយៈ​ពេល ៦ ខែ។ អតិថិជន​នឹង​ទទួល​បាន​ការ​ធានា​ជូន​ជា​ផ្លូវការ ១ ឆ្នាំ ភ្ជាប់​ជាមួយ​កញ្ចប់​សេវា​អ៊ីនធើណិត​ពី​ក្រុមហ៊ុន Smart រយៈ​ពេល ៦ ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Jim នាយក​ក្រុមហ៊ុន Falcon Tech។

iPhone 6 (32 GB) ឆ្នាំ ២០១៧ នេះ មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

  • អេក្រង់​ប្រភេទ IPS LCD ទំហំ ៤,៧ អ៊ីញ
  • បន្ទះ​ឈីប A8 អាច​បំពេញ​ប្រតិបត្តិការ​អត់​ទាក់
  • មាន RAM ទំហំ 1 GB
  • កាមេរ៉ា 8 MP អាច​ថត​វីដេអូក្នុង​កម្រិត Full HD 1280p
  • អាច​អាប់​ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11 ដែល​នឹង​ចេញ​អំឡុង​ខែ​កញ្ញា ខាង​មុខ
  • ពណ៌​មាស​
  • កម្រិត​ថាមពល​ថ្ម 1810 mAh។

Falcon Tech Co., Ltd ជា​តំណាង​ចែក​ចាយ​ផលិតផល Apple ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ផ្ដល់​ផលិត​ផល​គុណភាព​ខ្ពស់​ចេញ​ពី​រោងចក្រ (All in one box) ព្រម​ជាមួយ​ការ​ធានា​ត្រឹម​ត្រូវ​ស្តង់ដារ​អន្តរជាតិ ដូចជា iPhone, iPad, MacBook, iMac និង​គ្រឿង Accessories ផ្សេងៗ​ទៀត។

បញ្ជាក់៖ អ្នក​អាច​បង់​រំលស់​ដោយ​គ្មានការ​ប្រាក់ នៅ​តាម​ហាង​ទូរសព្ទ​ដែល​សហការ​ជាមួយ​ធនាគារ​ឯកទេស​អ៊ីអន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 012 322 085 ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី