ចេញហើយ លទ្ធផលសាលក្រម រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍
- 2017-08-15 09:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ លទ្ធផលសាលក្រម រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ នេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កៅ វណ្ណី បានប្រកាសសម្រេចសាលក្រមជាស្ថាពររឿងក្ដី វ៉ាន់ នីឡា និង គុយ សិទ្ធិសក្តិ ពីបទល្មើស ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស។
ចៅក្រមលោក កៅ វណ្ណី បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសជនជាប់ចោទ កុយ សិទ្ធិសក្តិ ឲ្យជាប់ពន្ធនាគារសរុប១ ឆ្នាំពីបទ ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាសប្រព្រឹត្តនៅ រាជធានីភ្នំពេញកាលពីអំឡុង ខែ មេសា ឆ្នាំ ២០១៥ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្ដន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣៨ ៣៩ នៃស្ដីអំពីអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។
បង្កាប់ឲ្យ គុយ សិទ្ធិសក្ដិ សងជំងឺចិត្ត ២០០ លានរៀលទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណីកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា សំណើលើសពីនេះត្រូវបានច្រានចោល។ ចៅក្រមបានជំនុំជម្រះជាសាធារណៈនៅថ្ងៃទី ២៤ កក្កដា ឆ្នាំ២០១៧ ចំពោះជនជាប់ចោទកំបាំងមុខ។
គួរបញ្ជាក់ថា នៅថ្ងៃសម្រេចសាលក្រមជាស្ថាពរនៅរសៀលនេះទាំងដើមបណ្ដឹងរដ្ឋប្បវេណីកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា និង ជនជាប់ចោទលោក កុយ សិទ្ធិសក្តិ មិនបានបង្ហាញវត្តមាននោះទេ៕