Free-Kick របស់ Liverpool និង ហ្វីលីពីន​យប់​មិញ ចូល​ជ្រុងដូច​គ្នា​បេះបិទ​

  • 2017-08-16 02:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ក្រុម U22​ របស់​ហ្វីលីពីន បាន​យក​ឈ្នះ​ U22 កម្ពុជា​ ២-០ នៅ​ប្រកួត​ដំបូង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​។ យប់​ដដែល​នោះ​​ក្នុង​​វគ្គ​ជម្រុះ UEFA Champions League ជើងទីមួយ ក្រុម​ហង្សក្រហម​ Liverpool ក៏​រក​ជ័យ​ជម្នះ​ដូច​​គ្នា ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម ​ Hoffenheim ២-១។

ត្បិត​តែ​​វា​ជា​ការ​ប្រកួត​ព្រឹត្តិការណ៍​ខុស​គ្នា​ដាច់ ប៉ុន្តែ​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ដែល​កើត​​ឡើង​ស្រដៀង​គ្នា​រវាង​ក្រុម​ទាំង​​ពីរ ​នោះ​គឺ​បាល់​ Free-Kick។ ក្នុង​ចំណោម​២​គ្រាប់​របស់ ហ្វីលីពីន និង Liverpool សុទ្ធ​តែ​មាន​គ្រាប់​បាល់​ Free-Kick ​១​គ្រាប់​ដូច​គ្នា អ្វី​ដែល​សំខាន់​គ្រាប់​​បាល់​នោះ​ទាត់​នៅ​ទី​តាំង​ស្រដៀង​គ្នា​​គឺ​នៅ​តំបន់​ដំបូលទូក​ និង​​ហោះ​រំលង​បារ៉ាស់​​ចូល​ទី​ក្នុង​ជ្រុង​ដូច​គ្នា​បេះដាក់​តែ​ម្ដង។

ហ្វីលីពីន ទាត់ Free-Kick បញ្ចូល​ទី​ដោយ​កីឡាករ Kou Ichi នៅ​នាទី​៨២ ឯ​ក្រុម​លោក Jürgen Klopp បំប៉ោង​សំណាញ់​ទី​​ដោយ​កីឡាករវ័យក្មេង Trent Alexander-Arnold  នាទី​៣៤៕ ​​

គ្រាប់​បាល់​របស់​ហ្វីលីពីន មើល​ក្នុង​នាទី​២:១៤

គ្រាប់​បាល់​របស់​ Liverpool

អត្ថបទ៖ ហេង សុធារិទ្ធិ