Messi ធ្លាប់​សន្យា​ជួយ​ Neymar ឲ្យ​ឈ្នះ Ballon d'Or

  • 2017-08-16 03:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ធ្លាប់​សន្យា​ជាមួយ​ Neymar ថា​នឹង​ជួយ​ឲ្យ​ឈ្នះ​ពាន​ Ballon d'Or ក្នុង​គោល​បំណង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ឲ្យ​លេង​នៅ​ Barcelona បន្ត​ទៀត។

យោង​តាម​ប្រភព​ពី​កាសែត​មាន​មូលដ្ឋាន​នៅ​ កាតាឡាន់​មាន​ឈ្មោះ​ថា​ Sport ឲ្យ​ដឹង​ថា​ ប្រធាន​ក្រុម​អាហ្សង់ទីន​ខាង​លើ​បាន​និយាយ​​ដោយ​ផ្ទាល់​ជាមួយ​ Neymar ក្រោយ​​ប្រកួត​មិត្តភាព​នៅ​អាមេរិក​អំឡុង​ខែ​កក្កដា។ "តើ​អ្នក​ចង់​បាន​អ្វី? Ballon d'Or? ខ្ញុំ​នឹង​ជួយ​អ្នក​ឈ្នះ​ Ballon d'Or”។ Messi ប្រាប់ Neymar ដូច្នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ទីបំផុត​ Neymar នៅ​តែ​​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ Paris Saint-Germain ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២លាន​អឺរ៉ូ ដែល​ការ​ផ្ទេរ​នេះ​ធ្វើ​ឲ្យ​ Messi និង​មិត្តរួម​ក្រុម​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន