ក្លឹបអង់គ្លេសទាំង៦ ដែលមានកីឡាករធ្លាប់ឈ្នះពាន Champions League ច្រើនជាងគេ
- 2017-08-16 14:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអង់គ្លេសទាំង៦ ដែលមានកីឡាករធ្លាប់ឈ្នះពាន Champions League ច្រើនជាងគេ
ចន្លោះមិនឃើញ
បច្ចុប្បន្ននៅលីគកំពូលអង់គ្លេសមានក្លឹប៦ដែលមានកីឡាករល្បីៗធ្លាប់ឈ្នះពាន Champions League ជាពានកំពូលក្នុងក្របខណ្ឌបាល់ទាត់អឺរ៉ុប។ ក្លឹបអង់គ្លេសទាំង ៦នោះមានដូចតទៅ៖
១. ក្លឹបហង្សក្រហម Liverpool៖ ក្លឹបជើងឯកកំពូលអឺរ៉ុប៥សម័យនេះ បច្ចុប្បន្នមានកីឡាករមួយរូបគត់ដែលធ្លាប់ស្គាល់ជាតិឈ្នះពាន Champions League នោះ គឺខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Daniel Sturridge។ កីឡាកររូបនេះធ្លាប់ឈ្នះជាមួយក្លឹបតោខៀវ Chelsea ក្នុងឆ្នាំ ២០១២។
២. ក្លឹបកាំភ្លើងធំ Arsenal៖ ដូច Liverpool ដែរ Arsenal មានកីឡាករតែមួយគត់ដែលធ្លាប់ឈ្នះ Champions League នោះគឺអ្នកចាំទីដៃស្អិត Petr Cech ដែលបានឈ្នះក្នុងឆ្នាំ ២០១២ កាលលេងឲ្យ Chelsea។
៣. ក្លឹបបិសាចក្រហម Manchester United៖ ក្លឹបជើងឯកកំពូលអឺរ៉ុប ៣សម័យនេះវិញ មានកីឡាករពីររូបធ្លាប់ឈ្នះពាននេះ គឺខ្សែបម្រើកណ្ដាលចាស់វស្សា Michael Carrick ដែលបានឈ្នះជាមួយក្លឹបបិសាចក្រហមកាលពីឆ្នាំ ២០០៨ និងមួយទៀតគឺកីឡាករខ្សែបម្រើប្រយុទ្ធ Juan Mata ដែលឈ្នះជាមួយក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១២។
៤. ក្លឹបមេឃខៀវ Manchester City៖ មានកីឡាករ៣ រូបដែលធ្លាប់ឈ្នះពាននេះ។ ក្នុងនោះមាន កីឡាករខ្សែបម្រើ Yaya Toure (ឈ្នះជាមួយក្លឹបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០០៩) អ្នកចាំទី Claudio Bravo (ឈ្នះជាមួយ Barca ដូច Toure ដែរតែក្នុងឆ្នាំ ២០១៥) និងកីឡាករខ្សែការពារស្លាបទើបតែទិញចូលនាពេលថ្មីៗនេះគឺ Danilo ដែលបានឈ្នះជាមួយ Real Madrid ដល់ទៅពីរលើក គឺក្នុងឆ្នាំ ២០១៦ និង ២០១៧។
៥. ក្លឹបតោខៀវ Chelsea៖ នាពេលបច្ចុប្បន្ន មានកីឡាករ ៤រូប ដែលធ្លាប់ឈ្នះពាន Champions League រួមមាន ខ្សែការពារ David Luiz ព្រមទាំង Gary Cahill (ឈ្នះជាមួយChelsea កាលពីឆ្នាំ ២០១២) ខ្សែប្រយុទ្ធទើបនាំចូលថ្មី Alvaro Morata (ឈ្នះជាមួយ Real Madrid ក្នុងឆ្នាំ ២០១៤ និង ២០១៧) និងចុងក្រោយគេ គឺ Pedro ដែលឈ្នះរហូតដល់ទៅបីដង ជាមួយក្លឹបអ្នកមានបុណ្យ ក្នុងឆ្នាំ ២០០៩, ២០១១ និង២០១៥។
៦. ក្លឹប Stoke City៖ ភ្ញាក់ផ្អើលមែនទេ? ក្លឹបមួយនេះ គឺជាក្លឹបដែលមានកីឡាករធ្លាប់ឈ្នះពានកំពូលអឺរ៉ុបច្រើនជាងគេក្នុងលីគកំពូលអង់គ្លេស ដែលមានរហូតដល់ ៥នាក់។ ក្នុងនោះមានដូចជា ខ្សែស្លាបប្រយុទ្ធទើបទិញចូលក្ដៅៗ Jese Rodriguez (ឈ្នះជាមួយ Real Madrid ក្នុងឆ្នាំ ២០១៤ និង២០១៦) កីឡាករ Borjan Krkic (ឈ្នះជាមួយក្លឹប Barca ឆ្នាំ ២០០៩ និង២០១១) ខ្សែបម្រើប្រយុទ្ធ Ibrahim Afellay (ឈ្នះជាមួយ Barca នាឆ្នាំ ២០១១) ខ្សែបម្រើ Darren Fletcher (ឈ្នះជាមួយក្លឹបបិសាចក្រហមក្នុងឆ្នាំ ២០០៨) និង Xherdan Shaqiri ដែលឈ្នះជាមួយក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ក្នុងឆ្នាំ ២០១៣។