​កុំ​ភ្លេច! ព្រឹកនេះ​​ម៉ោង​១១​​ ក្រុម​ឈីន​ឡូន​​កម្ពុជា​ប្រកួត​ហើយ​

  • 2017-08-17 01:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​សី​ឈីនឡូន​កម្ពុជា​​ត្រូវ​ប្រកួត​វេលា​ម៉ោង​១១​ ថ្ងៃ​នេះ​ហើយ​នៅ​ទី​លាន​ Indoor Stadium Titiwangsa ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧។ ក្រុម​ឈិន​ឡូន​បុរស​កម្ពុជា​ជា​ម្ចាស់​មេដាយ​មាស​មួយ​វិញ្ញាសា​កាល​ពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី​។ ដូច្នេះ​ពួក​គេ​ត្រូវ​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួន។

​វិញ្ញាសា​នេះ​មាន​ប្រទេស​ដែល​ត្រូវ​ប្រកួត​សម្តែង

  • ហ្វីលីពីន ម៉ោង​១០​ព្រឹក

  • ឡាវ​ ម៉ោង​១០.០១ ព្រឹក

  • កម្ពុជា​ ម៉ោង​១១​ព្រឹក​

  • មីយ៉ាន់ម៉ា​ ម៉ោង​១១.០១​ព្រឹក​

  • ម៉ាឡេស៊ី ម៉ោង​១២​ត្រង់

  • ថៃ​ ម៉ោង​១:៣០​ថ្ងៃ​​

ក្រុម​ឈីនឡូន​កម្ពុជា (រូបថត៖ រៀម សុភិរម្យ)

អត្ថបទ៖ ជាន ចាន់រ៉ា