Bacca ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​តែ​​​ចូលរួម​ជាមួយ Villarreal

  • 2017-08-17 02:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​ទទួល​ជោគជ័យ​ជាមួយ​ AC Milan នៅ​ទឹកដី​អ៊ីតាលី Carlos Bacca ពេល​នេះ​បាន​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ដោយ​ចូលរួម​ជាមួយ​ក្លឹប​ Villarreal។

Carlos Bacca

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​បាន​ទៅ​ Villarreal លើក​នេះ​ជា​លក្ខណៈ​ខ្ចី​ជើង​ប៉ុណ្ណោះ​ប៉ុន្តែ​អាច​ទិញ​ផ្ដាច់​បាន​នៅ​រដូវ​កាល​ក្រោយ​ក្នុង​តម្លៃ​ ១៥,៥លាន​អឺរ៉ូ​។ Bacca នឹង​ត្រូវ​បង្ហាញ​ខ្លួន​​ចំពោះ​មុខ​អ្នក​គាំទ្រ​ និង​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​​ពាក់​អាវ​លេខ​៩​។

មុន​ទៅ Villarreal កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ត្រូវ​ Marseille និង​ Monaco ចាប់​អារម្មណ៍​ ជាពិសេស​ Sevilla ដែល​ជា​ក្លឹប​ចាស់​ក៏​ព្យាយាម​ទាក់ទង​យក​ទៅ​វិញ​ដែរ​ បន្ទាប់​ពី AC Milan បាន​ចំណាយ​លុយ​មហាសាល​ទិញ​កម្លាំង​ថ្មី​ជា​ច្រើន​រូប​ មាន​ទាំង​ខ្សែ​ប្រយុទ្ធ Andre Silva ដែល​ជា​តួ​អង្គ​សំខាន់​ធ្វើ​ឲ្យ Bacca ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ទឹកដី San Siro៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន