​កីឡាករ​ ហ្វីលីក​ មាន​ជំនឿ​ចិត្ត​រឹតតែ​ខ្លាំង​បន្ទាប់​ពី​ហាត់​នៅ​ប្រទេស​ថៃ​រួច

  • 2017-08-17 07:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ ហ្វីលីក​ ថា​ខ្លួន​រឹតតែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា​នឹង​ឈ្នះ​មេដាយ​នៅ​ស៊ីហ្គេម​ ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

​កីឡាករ​ ហ្វីលីក​(Felix)​ បាន​ឲ្យ​ដឹង​ថា​ ការ​ហ្វឹកហាត់​មួយ​រយៈ​ពេល​នៅ​ឯ​ប្រទេស​ថៃ​នេះ​ គឺ​ល្អ​មែនទែន​ គេ​បាន​ហ្វឹកហាត់​រួម​គ្នា​ជា​មួយ​កីឡាករ​ថៃ​ និង​ឡាវ​ ហើយ​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ជា​ច្រើន​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេ​ក៏​បាន​ប្រកួត​សម​ជា​មួយ​ពួក​គេ​បាន​ដល់​ទៅ​៦​ថែម​ទៀត។​ ការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ គឺ​គេ​ហាត់​ខ្លាំង​ជាង​នៅ​កម្ពុជា។​

អ្នក​ប្រដាល់​វ័យ​៣១ឆ្នាំ​រូប​នេះ​បន្ត​ថា​ បើ​និយាយ​ពី​តិចនិក​ប្រកួត​នៅ​ គឺ​គេ​មាន​រួច​ជា​ស្រេច​ហើយ​ ការ​ហ្វឹកហាត់​នៅ​ថៃ​បន្ថែម​នេះ​ គឺ​ខ្លួន​ចង់​ផ្ដោត​ខ្លាំង​លើ​ចិត្ត​សាស្ត្រ​ពេល​បន្ថែម ​ព្រោះ​នៅ​កម្ពុជា​គេ​មិន​មាន​ដៃ​ដើម្បី​ហាត់​សម​ ឬ​ប្រកួត​សាកល្បង​នោះ​ឡើយ។​ កាល​ណា​មិន​បាន​ប្រកួត​សម​ឬ​គ្មាន​ដៃ​គូ​នោះ​ចិត្ត​សាស្ត្រ​ពេល​ប្រកួត​មាន​កម្រិត​ទាប។​ ការ​ដែល​ទៅ​ហាត់​នៅ​ថៃ​ ហើយ​បាន​ប្រកួត​ជា​មួយ​ថៃ​ និង​ឡាវ​ពេល​កំពុង​ហ្វឹកហាត់​នេះ​ វា​ធ្វើ​ឲ្យ​គេ​មាន​ការ​រីកចម្រើន​ខាង​ចិត្ត​សាស្ត្រ​ និង​មាន​ទំនុក​ចិត្ត​ខ្លាំង​ថែម​ទៀត​ឆ្ពោះ​ទៅ​យក​មេដាយ​នៅ​ស៊ីហ្គេម។​ តាម​រយៈ​ការ​ហ្វឹកហាត់​នៅ​កម្ពុជា​ផង​ នៅ​ថៃ​ផង​នោះ​ គេ​កីឡាករ​ ហ្វីលីក​ បេ្ដជ្ញា​យក​មេដាយ​ជូន​កម្ពុជា​ឲ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ។​

សម្រាប់​ប្រភេទ​កីឡា​ប្រដាល់​សកល​ នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៧​ នេះ។ ​កីឡាករ​ និង​ប្រតិភូ​ទាំង​អស់​ដែល​ត្រូវ​ចេញ​ទៅ​មាន​ ៨នាក់​ ក្នុង​នោះ​ប្រធាន​សហព័ន្ធ​ ឆឹង​ យ៉ាវយ៉េន​ លោក​គ្រូ​ វ៉ែន​ សុផល​ លោក​គ្រូ​ Rolando Castellano ​កីឡាករ​ ហ្វីលីក​ ផល​ សោភ័ណ្ឌ​ ពេជ្រ​ ម្ទេសខ្មាំង​ ហង្ស​ រ៉ាម៉ន​ និង​ សាន​ តុលា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី