Suarez, Ronaldo និង Neymar សំដែងការកាន់ទុក្ខ ភេរវកម្មនៅ Barcelona
- 2017-08-18 01:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez, Ronaldo និង Neymar សំដែងការកាន់ទុក្ខ ភេរវកម្មនៅ Barcelona
ចន្លោះមិនឃើញ
Barcelona នឹងពាក់ស្លាកដៃពណ៌ខ្មៅកាន់ទុក្ខនៅការប្រកួតបើកឆាក La Liga នៅសប្ដាហ៍នេះដើម្បីកាន់ទុក្ខដល់ជនរងគ្រោះស្លាប់ក្នុងអំពើភេរវកម្មនៅទីក្រុងរបស់ពួកគេកាលពីយប់មិញ។
ដោយឡែកគូប្រកួតដទៃទៀតក៏នឹងចូលរួមកាន់ទុក្ខដល់ជនរងគ្រោះដែរ ហើយមុនប្រកួតនឹងមានការស្មិងស្មាធិ៍មួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធ។ ក្រៅពីក្លឹបគេឃើញកីឡាករល្បីៗជាច្រើនសុទ្ធតែចូលរួមកាន់ទុក្ខ ដល់អំពើវាយប្រហារលើជនស្លូតត្រង់ខាងលើនោះ តួយ៉ាង Messi, Suarez, Neymar និង Ronaldo សុទ្ធតែបង្ហោះសារលើគណនីបណ្ដាញសង្គមរបស់ខ្លួន។
សូមបញ្ជាក់ថាកាលពីយប់មិញមានហេតុការណ៍បើករថយន្តដឹកទំនិញបុករះអ្នកទេសចរនៅតំបន់ Las Ramblas ទីក្រុង Barcelona បណ្ដាលឲ្យមនុស្ស១៣នាក់បានបាត់បង់ជីវិត និង៨០នាក់ផ្សេងទៀតរងរបួស៕