ផល​ សោភ័ណ្ឌ​​ចង់​បាន​ក្របខ័ណ្ឌ​រដ្ឋ​​គ្រាន់​បាន​ចំណូល​ពេលឈប់​វ៉ៃ

  • 2017-08-18 04:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​កីឡាករ​ដែល​សំបូរ​ស្នៀត​ប្រយុទ្ធ​ ផល​ សោភ័ណ្ឌ​ ប្រាប់​ពី​បំណង​ប្រាថ្នា​របស់​ខ្លួន​មួយ​ គឺ​ចង់​ធ្វើ​ជា​ប៉ូលិស​ ឬ​កងរាជអាវុធហត្ថ​ ព្រោះ​ខ្លួន​ស្រឡាញ់​ការងារ​នេះ​ ហើយ​ណា​មួយ​អាច​ជា​ចំណូល​ពេល​ខ្លួន​ឡើង​វ៉ៃ​លែង​កើត។​

កីឡាករ​ ផល​ សោភ័ណ្ឌ​

កីឡាករ​ ផល​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ បន្តិច​ទៀត​ទៅ​អាជីព​ជា​អ្នក​ប្រដាល់​ នឹង​ត្រូវ​ផ្អាក​ដោយ​សារ​កម្លាំង​ធ្លាក់​ចុះ​ ឬ​វ័យ​កាន់​តែ​ចាស់​មិន​អាច​ឡើង​ប្រកួត​បាន។​ បំណង​ប្រាថ្នា​ដែល​ក្នុង​ជីវិត​របស់​គេ​ដែល​មាន​មិន​ទាន់​បាន​សម្រេច​នោះ​ គឺ​ចង់​ក្លាយ​ជា​មន្ត្រី​ប៉ូលិស​ ឬ​ជា​កងរាជអាវុធហត្ថ​ ដែល​អាច​នៅ​បម្រើ​ដល់​ប្រជាពលរដ្ឋ។​ ការងារ​នេះ​អាច​ជា​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រូ​នៅ​ពេល​ខ្លួន​មិន​អាច​បន្ត​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​ទៀត​បាន។​

កីឡាករ​ ផល​ សោភ័ណ្ឌ​ និងថៃ

អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​រូប​នេះ​បន្ត​ទៀត​ថា​ ប៉ុន្តែ​បំណង​ប្រាថ្នា​មួយ​នេះ​ នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​ ដោយ​ខ្លួន​មិន​មាន​ឱកាស​បាន​ចូល​នោះ​ទេ​ ហើយ​ប្រសិន​បើ​មាន​អ្នក​ចូលចិត្ត​វិស័យ​ប្រដាល់​ ឬ​អ្នក​គាំទ្រ​ណា​មួយ​អាច​ជួយ​ដល់​ខ្លួន​បាន​នោះ​ សោភ័ណ្ឌ​ ពិត​ជា​អរគុណ​ ព្រមទាំង​រីករាយ​នឹង​ចូល​ធ្វើ​តែ​ម្ដង។​

ផល​ សោភ័ណ្ឌ​ និង​អ្នកគាំទ្រ

ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ ដែល​រាល់​ការ​ប្រកួត​របស់​គេ​ គឺ​ភាគ​ច្រើន​ជួប​ជា​គូ​ឯក​ ឬ​ជួប​និង​បរទេស​នោះ​ទេ។​ បច្ចុប្បន្ន​នេះ​គេ​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ខាង​ប្រដាល់​សកល​កម្ពុជា​ ហើយ​នឹង​ត្រូវ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការ​ស៊ីហ្គេម​ លើក​ទី២៩​ នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម