សេដ្ឋីនីហ្សេរីយ៉ាថា ពេលទិញ Arsenal បាន នឹងដេញ Wenger ចោលភ្លាម
- 2017-08-18 02:39:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីនីហ្សេរីយ៉ាថា ពេលទិញ Arsenal បាន នឹងដេញ Wenger ចោលភ្លាម
ចន្លោះមិនឃើញ
មហាសេដ្ឋី Aliko Dangote សន្យាថានឹងបណ្ដេញលោក Arsene Wenger ចេញពីដំណែងនៅពេលទិញក្លឹប Arsenal បានជោគជ័យ។
អ្នកជំនួញជនជាតិនីហ្សេរីយ៉ាដែលមានទ្រព្យសម្បត្តិប្រមាណ ១២,៥ពាន់លានដុល្លារ តាមទិញក្លឹបយក្សរបស់អង់គ្លេសអស់ពេលជាយូរ ហើយលោកជឿថា ម្ចាស់ក្លឹបបច្ចុប្បន្នគឺលោក Stan Kroenke នឹងលក់នៅថ្ងៃណាមួយបន្ទាប់ពីគ្មានប្រជាប្រិយភាព និងទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ។
“ការងារដំបូងដែលខ្ញុំធ្វើពេលបានក្លឹប Arsenal គឺដេញ Wenger។ គាត់ដឹកនាំល្អនាពេលកន្លងមក តែខ្ញុំគិតថាអ្នកផ្សេងគួរតែសាកល្បងតំណែងនេះម្ដង។ បើសិនជាប្រធានក្លឹបបច្ចុប្បន្ន មានសំណើទិញដែលអាចទទួលយកបាននោះពួកគេនឹងព្រមលក់"។ Dangote និយាយដូច្នេះ។
Arsenal បានឈ្នះ FA Cup ៣លើកនៅ៤រដូវកាលចុងក្រោយប៉ុន្តែគ្មានកៅអី Champions League រដូវកាលនេះ ខណៈលោក Wenger ដែលដឹកនាំក្រុមជាង២០ឆ្នាំខកខានឈ្នះ Premier League តាំងពីឆ្នាំ២០០៤មកម្ល៉េះ៕