ក្រៅពី Facebook, WhatsApp និង Telegram Viber ជាបណ្តាញសង្គមមួយដែលមានការគាំទ្រពីអ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោក។ បង្កើតដំបូងដោយក្រុមហ៊ុនអ៊ីស្រ្តាអែល កម្មវិធីនេះអាចឲ្យអ្នកប្រើប្រាស់ខលគ្នានៅលើប្រព័ន្ធអ៊ីនធឺណិត, ផ្ញើសារជាអក្សរ, រូបភាព, វីដេអូ សម្រាប់ការទំនាក់ទំនងគ្នា។
សប្ដាហ៍នេះ Sabay បង្ហាញពីការចុះឈ្មោះនិងប្រើប្រាស់ Viber ឲ្យបានស្ទាត់ជំនាញ។
១.ការចុះឈ្មោះ Viber
- ដំបូងទាញយកកម្មវិធី Viber ពី App Store និង Play Store ជាមុនសិន
- បើកកម្មវិធី Viber > ចុច Continue
- ត្រង់ Your Contry សូមរើសយក Cambodia (+855) > វាយបញ្ចូលលេខទូរសព្ទផ្ទាល់ខ្លួន
- ចូលផ្ទាំងមួយទៀត អ្នកត្រូវវាយបញ្ចូលកូដសម្ងាត់ដែលទទួលបានតាមរយៈ Message ដែល Viber ផ្ញើឲ្យ
- ដល់ផ្ទាំងបំពេញឈ្មោះនិងរូបភាព (Profile) សូមដាក់តាមចិត្ត ហើយចុច Continue។
២.ការប្រើប្រាស់ Viber (លើស្មាតហ្វូន)
+វិធីធ្វើការ Call ទៅកាន់នរណាម្នាក់
- ចូលដល់ផ្ទាំងថ្មីមួយ នឹងឃើញជម្រើសជាច្រើននៅផ្នែកខាងក្រោម សូម Select យកទីតាំង Contacts > លេខទូរសព្ទណាដែលអ្នកប្រើប្រាស់ Viber នឹងលោតបង្ហាញស្វ័យប្រវត្តិក្នុងទីតាំង Contact នេះ ហើយអ្នកត្រូវ Select យកនរណាម្នាក់
- វានឹងបង្ហាញជម្រើស ២ រវាង Free Call និង Free Text > សូមរើសយក Free Call (ករណីបើលោតផ្ទាំងមួយសួរបញ្ជាក់នៃការតភ្ជាប់ Microphone សូមចុច OK)
-អាចចូលទៅកាន់ Option Calls ដែលមាននៅផ្នែកខាងក្រោម > ចុចលើ Open Keypad > វាយបញ្ចូលលេខទូរសព្ទបុគ្គលម្នាក់ទៀតដោយផ្ទាល់ក៏បាន (ប៉ុន្តែវានឹងទំនាក់ទំនងទៅតែបុគ្គលណាដែលភ្ជាប់លេខនោះជាមួយកម្មវិធី Viber ប៉ុណ្ណោះ)។
+វិធីផ្ញើសារជាមួយ Viber
- ចុចលើទីតាំង Chats នៅខាងក្រោម > មើលផ្នែកខាងលើចំហៀងខាងឆ្វេង ចុចនៅលើនោះ ហើយរើសយកគណនីបុគ្គលណាម្នាក់ រួចចុច Done
- អ្នកអាចធ្វើការផ្ញើសារជាអក្សរ, រូបភាព, វីដេអូជាដើម ដោយមុខងារប្រើប្រាស់របស់វាស្រដៀងទៅនឹង Messenger, Telegram អ៊ីចឹងដែរ។
៣.ការប្រើប្រាស់ Viber (លើកុំព្យូទ័រ)
- បើក Browser ណាមួយ > រួចចូលទៅកាន់ Link នេះ (https://www.viber.com/)
- កម្មវិធី Viber លើ Desktop ក៏ទាមទារឲ្យអ្នកធ្វើការចុះឈ្មោះដូចទៅនឹងទូរសព្ទដែរ (ករណីនេះអ្នកអាចប្រើប្រាស់លេខតែមួយក៏បាន)
- អ្នកអាចប្រើមុខងារ Free Call ឬ Video Call និងផ្ញើសារអ្វីជាដើម បានដូចទៅនឹងស្មាតហ្វូន។
៤.អត្ថប្រយោជន៍និងគុណវិបត្តិនៃ Viber
+អត្ថប្រយោជន៍
- អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលទូទាំងពិភពលោកដែលប្រើប្រាស់ Viber
- ធ្វើការផ្ញើសារអក្សរ, រូបភាព, វីដេអូរហ័សនិងងាយស្រួល
- អាចផ្ញើឯកសារចេញពីកុំព្យូទ័រ ដោយប្រើប្រាស់ Viber Desktop
- គាំទ្រទាំងប្រព័ន្ធ iOS, Android និង Windows
+គុណវិបត្តិ:
- គ្មានមុខងារ Call Blocking ដែលហាមឃាត់ការរំខានពីបុគ្គលណាម្នាក់
- បើប្រព័ន្ធ Wi-Fi ឬ 3G ចុះអន់ថយ គុណភាពសំឡេងក៏ធ្លាក់ចុះច្រើន
- ទាមទារឲ្យធ្វើការ Install និង Register សារជាថ្មី ករណីអ្នកប្ដូរលេខទូរសព្ទ។
រំឭកថា Viber ជាកម្មវិធីមួយដែលដំបូងឡើយបង្កើតដោយក្រុមហ៊ុនប្រទេសអ៊ីស្រាអែល Viber Media ប៉ុន្តែក្រោយមកក៏ទិញយកដោយក្រុមហ៊ុនប្រទេសជប៉ុន Rakuten Inc.។ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១០ ហើយគិតត្រឹមចុងឆ្នាំ ២០១៦ មានអ្នកប្រើប្រាស់សរុប ៨០០ លាននាក់។
Viber ដាក់ឲ្យទាញយកឥតគិតថ្លៃគ្រប់ជំនាន់ ហើយគាំទ្រដល់ទៅ ៣០ ភាសាឯណោះ។