ទំនោរបណ្ដាញសង្គម ៤ ដែលបានផ្ទុះនាឆ្នាំ ២០១៧
- 2017-08-19 07:40:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនោរបណ្ដាញសង្គម ៤ ដែលបានផ្ទុះនាឆ្នាំ ២០១៧
ចន្លោះមិនឃើញ
បណ្ដាញទំនាក់ទំនងសង្គមជាសហគ្រាសមួយដែលមានការផ្លាស់ប្ដូរលឿនបំផុត។ ខាងក្រោមនេះជាទំនោរចំនួន ៤ នៃបណ្ដាញទំនាក់ទំនងសង្គមដែលបានផ្ទុះនៅឆ្នាំ ២០១៧ នេះ៖
១. ទំនាក់ទំនងតាមការផ្ញើសារ
ពេលនិយាយដល់បណ្ដាញទំនាក់ទំនងសង្គមគ្រប់គ្នាតែងគិតទៅបណ្ដាញទំនាក់ទំនងដូចជា Facebook, Twitter ឬ Instagram ជាជាងគិតដល់ការទំនាក់ទំនងតាមការផ្ញើសារ។ វារាងចម្លែកបន្តិចព្រោះថាទំនាក់ទំនងតាមការផ្ញើសារគឺអាចបង្កើតបានជាសហគមន៍នៃទំនាក់ទំនងធំទូលំទូលាយជាងបណ្ដាញសង្គម។ ជាក់ស្ដែងកម្មវិធីផ្ញើសារ WhatsApp, Messenger, Viber និង WeChat រួមបញ្ចូលគ្នា មានចំនួនអ្នកប្រើប្រាស់ច្រើនជាងបណ្ដាញយក្សៗដូចជា Facebook, Twitter, LinkedIn និង Instagram ទៅទៀត។
២. ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ជារៀងរាល់ឆ្នាំមនុស្សជាច្រើនបានងាកមកប្រើ Facebook សម្រាប់តាមដានព័ត៌មានដោយសារវាជាប្រភពព័ត៌មានដ៏ធំ ជំនួសឲ្យទូរទស្សន៍, កាសែត ឬ វិទ្យុ។ ជាលទ្ធផលនាំឲ្យមានការកើនឡើងនូវព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ ប៉ុន្តែមួយរយៈចុងក្រោយនេះ Facebook បានដុតដៃដុតជើងដើម្បីរិះរកវិធីកម្ចាត់ព័ត៌មានក្លែងក្លាយដែលមានប្រសិទ្ធភាពបំផុត។
៣. វីដេអូផ្សាយផ្ទាល់
មួយរយៈចុងក្រោយនេះការផ្សាយផ្ទាល់វីដេអូទទួលបានការពេញនិយមជាខ្លាំងដោយ Facebook បានដាក់ឲ្យប្រើប្រាស់មខុងារ Live យ៉ាងទូលំទូលាយ ហេតុនេះអ្នកប្រើប្រាស់អាចធ្វើការ Live ព័ត៌មានទាន់ហេតុការណ៍ និង ពិតប្រាកដបានយ៉ាងងាយ។
៤. បច្ចេកវិទ្យា Augmented Reality
មុខងារបន្ថែមផ្ទៃមុខប្លែកៗពេល Selfie របស់ Snapchat បានពាំនាំនូវគំនិតថ្មីមួយសម្រាប់បច្ចេកវិទ្យា AR ហើយហ្គេម Pokemon Go ក៏បានធ្វើឲ្យបច្ចេកវិទ្យានេះកាន់តែមានការចាប់អារម្មណ៍ខ្លាំងដែរ។ ហេតុនេះទើបបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook និង Instagram បានពាំនាំមុខងារ (មុខងារ Live Filter)ដែលប្រើបច្ចេកវិទ្យានេះមកដាក់លើបណ្ដាញរបស់ខ្លួនផងដែរ។
គិតត្រឹមខែសីហានេះទាំង ៤ ចំណុចខាងលើជាទំនោរដែលបានផ្ទុះលើបណ្ដាញសង្គមនាឆ្នាំ ២០១៧។ រង់ចាំមើលតទៀតថានៅឆ្នាំខាងមុខនឹងមានទំនោរអ្វីផ្សេងទៀត ដែលនឹងធ្វើឲ្យបណ្ដាញសង្គមកាន់តែកក្រើក៕