លោក Leo ​ថា​កម្ពុជា​ចាញ់ ​មក​ពី​កីឡាករ​ដដែល​បង្កើត​កំហុស​ដដែលៗ

  • អាទិត្យ, 20 សីហា 2017 23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូ​បង្វឹក​ U22 កម្ពុជា​បាន​និយាយ​ក្រោយ​ចាញ់​ក្រុម​ថៃ ៣- ០ ​កាល​យប់មិញ​ថា​បរាជ័យ​នេះ​មក​ពី​កីឡាករ​ដដែល បាន​បង្កើត​កំហុស​ដដែល​ៗ ​បូក​ផ្សំ​ជាមួយ​កីឡាករ​កម្ពុជា​ក្មេង​ៗ​ថែម​ទៀត​នោះ​ទើប​មិន​អាច​រក​ជ័យជម្នះ​បាន។

កម្ពុជា​លេង​បើក​ឆាក​តង់​ទី​១ ពិត​ជា​បាន​ល្អ ដោយ​អាច​រក្សា​ការ​គ្រប់គ្រង​បាល់​សឹង​តែ​ច្រើន​ជាង​ខាង​ក្រុម​ថៃ​ទៅ​ទៀត។ តែ​គួរ​ឲ្យ​សោកស្ដាយ​ដោយសារ​តែ​ខាង​កម្ពុជា​បង្ក​កំហុស​ទើប​បណ្ដាល​ឱ្យ​ភាគី​ថៃ​មាន​ឱកាស​យក​ជ័យជម្នះ​បាន​តែ​ម្ដង។ លោក Leonardo ​យល់​ឃើញ​ថា​នេះ​ជា​កំហុស​ដែល​កីឡាករ​ដដែល​ៗ បាន​បង្កើត​ឡើយ។ ខណៈ​ដែល​ក្រោយ​ពី សុក សំណាង​បាន​កាត​ក្រហម ​ទម្រង់​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន ​ស្រប​ពេល​ខាង​ថៃ​វិញ​កាន់​តែ​លេង​ល្អ​ជាង​មុន​ទៀត ​ធ្វើ​ឱ្យ​គោ​ព្រៃ​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ។

ចំពោះ​រឿង​កីឡាករ​ដដែល បង្កើត​កំហុស​ដដែល​ៗ​នេះ​ដែរ ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​មិន​បាន​បញ្ជាក់​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​លោក​នឹង​ប្រឹងប្រែង​កែប្រែ​ស្ថានការណ៍​នោះ​មក​វិញ​នៅ​ប្រកួត​បន្ទាប់។ ត្បិត​តែ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​មែន ប៉ុន្តែ​នេះ​ជា​ជំហាន​មួយ​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​ថ្ងៃ​អនាគត ​ដោយសារ​តែ​កីឡាករ​កម្ពុជា​ក្មេង​ៗ​ច្រើន អាច​នឹង​មាន​ឱកាស​លេង​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​បន្ទាប់។

២​ប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ទីម័រ​នៅ​ថ្ងៃ​ទី​២២ ​និង​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ។

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី