Real និង Barca នាំគ្នាប្រមូលម្នាក់៣ពិន្ទុនៅប្រកួតដំបូង La Liga
- 2017-08-21 00:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real និង Barca នាំគ្នាប្រមូលម្នាក់៣ពិន្ទុនៅប្រកួតដំបូង La Liga
ចន្លោះមិនឃើញ
ក្រុមការពារដំណែងជើងឯក Real Madrid បានយកឈ្នះ Deportivo ៣ ទល់នឹង០ នៅការប្រកួត La Liga សប្ដាហ៍ទីមួយរបស់ខ្លួន។
ការប្រកួត យប់មិញម្ចាស់ផ្ទះមានឱកាសមុខទី Real Madrid ច្រើនដងដែរនៅដើមវគ្គទីមួយតែធ្វើមិនបានសម្រេចព្រោះអ្នកចាំទី Navas ជួយសង្គ្រោះបាល់យ៉ាងល្អ។ ក្រោយទម្លាយសំណាញ់ទីគេមិនបាន Deportivo បានរងគ្រោះផ្ទួនៗវិញដោយត្រូវ Real ស៊ុតបញ្ចូលទី២គ្រាប់នៅនាទី ២០ ដោយ Gareth Bale និងនាទី ២៧ ដោយ Casemiro។
នៅវគ្គទីពីរ នាទី៦២ Toni Kroos បានបន្ថែមមួយគ្រាប់ទៀតឲ្យក្រុមលោក Zidane នាំមុខ ៣-០។ មួយគូទៀត Barcelona បានយកឈ្នះ Real Betis ២ ទល់នឹង ០។ ២គ្រាប់របស់ក្រុមកាតាឡាន់រកបានដោយ បាល់ចូលទីខ្លួនឯងមួយគ្រាប់របស់ Alin Tosca និង ការស៊ុតបញ្ចូលទីរបស់ Sergi Roberto៕